បើមិនជឿកុំប្រមាថ! ជីងចក់ធ្លាក់លើ អាចនាំសំណាង តែក៏នាំរឿងអាក្រក់ផងដែរ

តាំងពីបុរាណកាលមកចាស់ៗជឿថាជីងចក់គឺជាសត្វដែលនាំសំណាងល្អនៅពេលដែលយើងបានឃើញវានៅចំពោះមុខឬធ្លាក់មុខយើងប៉ុន្តែទន្ទឹមនឹងនោះវាមានអត្ថន័យជាច្រើនដែរ។នៅពេលអ្នក ឮសម្លេងជីងចក់ ប្រសិនបើវាធ្លាក់នៅពីមុខ ប្រផ្នូរមានសំណាងល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច រីឯការធ្វើដំណើរក៏ប្រកបដោយសុវត្ថិភាពដែរ ។

ប្រសិនបើវាធ្លាក់នៅពីក្រោយអ្នក ប្រផ្រនូថាវាជាអកុសល ចូលកុំធ្វើដំណើរផ្លូវឆ្ងាយ។ • ប្រសិនបើវាធ្លាក់នៅខាងឆ្វេង ប្រផ្នូរមានសំណាងល្អ ឈ្នះអស់មាសត្រូវ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ។ ប្រសិនបើវាធ្លាក់នៅខាងស្តាំ ប្រផ្នូរថាជាសំណាងមិនល្អ មិនគួរធ្វើដំណើរផ្លូវឆ្ងាយ។

ប្រសិនបើវាស្រែកយំនៅលើក្បាលរបស់អ្នក ឬធ្លាក់លើក្បាលរបស់អ្នក ប្រផ្នូរថាវាជាហេតុមិនល្អ ចូលប្រយ័ត្នខ្លួន និងកុំធ្វើដំណើរផ្លូវឆ្ងាយ ។ ប្រសិនបើសត្វជីងចក់ធ្លាក់ចុះមកហើយឡើងលើជើងរបស់អ្នក ប្រផ្នូរមានសំណាងល្អ នឹងទទួលជោគជ័យគ្រប់ភារកិច្ច រីឯការធ្វើដំណើរក៏ប្រកបដោយសុវត្ថិភាពដែរ ។
 ហើយបើសិនជាអ្នកទាំងអស់គ្នាឃើញសត្វចចកចាប់សត្វកន្លាត បន្ទាប់មកវាស៊ីសត្វកន្លាតនោះ នៅលើក្បាលគ្រែរបស់អ្នកឬនរណាម្នាក់ក៏ដោយ ចាស់ៗបាននិយាយថាវាជាប្រផ្នូលមិនល្អ ប្រហែលជាមាននរណាម្នាក់នៅក្នុងផ្ទះ ឬសាច់ញាតិចាស់ទុំដែលជិតស្និទ្ធ កំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ឬអាចគ្រោះថ្នាក់ដល់អាយុជីវិតក៏ថាបាន ។

មួយវិញទៀតបើសិនជាឃើញសត្វជីងចក់កំបុតកន្ទុយ ឬជីងចក់កន្ទុយពីរប្រផ្នូរថាអ្នកនោះនឹងជួបប្រទះសំណាងល្អ ដូច្នេះប្រសិនបើបងប្អូនបានឃើញវា ចូលនិយាយទៅកាន់វាថា “ជីងចក់នាំសំណាង” ហើយបងប្អូននឹងទទួលបានសំណាងដូចការប៉ងប្រាថ្នា ។តែទោះបីជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាជំនឿរបស់ចាស់ៗប៉ុណ្ណោះវាមិនអាចកំណត់បានថាជាការពិត ១០០% នោះទេ តែក៏កុំប្រមាតដែរ។ 
 

Leave a Reply

Your email address will not be published. Required fields are marked *