ចិត្តល្អណាស់! ម្ចាស់ផ្ទះជួល មិនយកថ្លៃ២ខែ ដែលមានបន្ទប់ជួលដល់ទៅចំនួន ៣០០ បន្ទប់

ដូចដែលប្រិយមិត្តបានជ្រាបនូវស្ថានភាពនាពេលបច្ចុប្បន្នហើយ ដោយឡែកនេះបើយោងតាមប្រភពគណនីហ្វេសប៊ុកមួយឈ្មោះថា យ៉ូវ ខេមរា បានធ្វើការជូនដំណឹងថា ៖ ស្របតាមការអំពាវនាវនេះ លោក សុខ ឃាង និងភរិយា ម្ចាស់ផ្ទះ(បន្ទប់ជួល)ចំនួន៣០០បន្ទប់ នៅមុខរោងចក្រញ៉ូវ ស្តារ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានឯកភាពអនុគ្រោះមិនយកឈ្នួលផ្ទះ(៣០០បន្ទប់) ចំនួន២ខែ គឺសម្រាប់ខែមេសា និងខែឧសភា ពីបងប្អូនកម្មករ និយោជិតទាំងអស់ដែលកំពុង

ស្នាក់នៅផ្ទះជួលរបស់លោកដែលមានអាសយដ្ឋានដូចខាងលេី។ អាស្រ័យហេតុនេះសូមបងប្អូនកម្មករ និយោជិតទាំងអស់ដែលកំពុងស្នាក់នៅបន្ទប់ជួលរបស់គាត់ បានជ្រាបជាព័ត៌មាន។ ខ្ញុំបាទជំនួសមុខអោយបងប្អូនកម្មករ និយោជិត សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ លោក សុខ ឃាង និងភរិយា សូមលោកទាំងពីរមានសុខភាពល្អ រកស៊ីទទួលទានមានបាន និងជៀសផុតពីរោគាពាធនានាកុំបីខាន។

ខ្ញុំបាទមាន សង្ឃឹមយ៉ាងមុតមាំថា នឹងមានម្ចាស់បន្ទប់ជួលនៅខេត្តព្រះសីហនុផ្សេងៗទៀត អនុគ្រោះបន្ធូរបន្ថយការយកឈ្នួលផ្ទះ(បន្ទប់ជួល) សម្រាប់បងប្អូនកម្មករដូចក្រុមគ្រួសារ លោក សុខ ឃាង ជាបន្តបន្ទាប់។ សូមអរគុណ » ៕

Leave a Reply

Your email address will not be published. Required fields are marked *