ប្រទះឃើញម្រាមដៃជាប់នឹងថ្ម រន្ធត់តិចអី ពេលពិនិត្យមែនទែនទើបដឹង!

ការភ្ញាក់ផ្អើលខ្លាំងជាមួយរូបភាពថ្មរូបរាងដូចម្រាមដៃមនុស្ស មានទីតាំងនៅលើកោះ Kho Khao ខេត្ត Phanga រដ្ឋាភិបាលក្នុងតំបន់បានទៅធ្វើការពិនិត្យ មើលដុំថ្មដ៏អស្ចារ្យនោះ ដោយបានបញ្ជាក់ថាកើតឡើងដោយធម្មជាតិ និងត្រៀមរៀបចំអភិវឌ្ឍជាកន្លែងទាក់ទាញភ្ញៀវទេសចរទៀតផង។

វាបានក្លាយជារឿងមួយដែលផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយមានឈ្មោះថា Mongkhol Lunsopha បានបង្ហោះរូបភាពថ្មដែលមានរូបរាងស្រដៀងនឹងម្រាមដៃមនុស្ស ដោយម្ចាស់ហ្វេសប៊ុករូបនោះបាននិយាយថា៖ អ្នកភូមិបានប្រាប់គាត់ថាពួកគេបានរកឃើញថ្មនោះនៅតំបន់ក្បាលភ្នំ ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃកោះ ឮដូច្នេះគាត់បានធ្វើដំណើរទៅកាន់តំបន់ដែលអ្នកភូមិបានប្រាប់គាត់នោះ ដើម្បីបញ្ជាក់ឱ្យឃើញផ្ទាល់ភ្នែក ដូចដែលបានបង្ហាញនៅក្នុងរូបភាពស្រាប់។ គេរំពឹងថាថ្មនេះត្រូវបានបង្កើតឡើងដោយសារកំលាំងទឹករលកកកិតទៅមកៗ រហូតទាល់តែវាបានក្លាយទៅជារូបរាងម្រាមដៃមនុស្ស ចង្អុលទិសខាងជើងដូច្នេះ។

កម្មវិធីព័ត៌មានប៉ុស្តិ៍លេខ៣ បានរាយការណ៍ថា លោក Sne Church ចៅហ្វាយស្រុកកោះ Kho Khao បានអញ្ជើញលោក Mongkol Lunsopha ម្ចាស់ហ្វេសប៊ុគខាងលើ មកធ្វើជាអ្នកសម្របសម្រួលជាមួយ មជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិ និងចុះទៅកាន់តំបន់នោះដើម្បីត្រួតពិនិត្យដុំថ្មម្រាមដៃខាងលើ ក្នុងការធ្វើតំណើរបានចំណាយពេលប្រហែល ២០ នាទី។

ស្របពេលនោះលោក Mongkol Lunsopha បានលើកឡើងថា បន្ទាប់ពីលោកបានបង្ហោះរូបថ្មនោះនៅលើបណ្តាញសង្គម មានមនុស្សជាច្រើនបានបញ្ចេញការសង្ស័យថា៖ វាអាចជាម្រាមដៃរបស់មនុស្សដែលគ្រោះថ្នាក់ កាលពីអំឡុងពេលរលកយក្សស៊ូណាមីឆ្នាំ ២០០៤ ឬជាម្រាមដៃជ័រដែលត្រូវបានគេបង្កើតឡើងដើម្បីបំផុសបំផុលព័ត៌មាន។

លោកក៏បានពន្យល់ត្រឡប់ទៅវិញថា៖ ថ្មនេះវាបានកើតឡើងតាមរយៈបាតុភូតធម្មជាតិពិតប្រាកដមែន។ កាលពីអតីតកាលតំបន់នេះធ្លាប់មានទូកសំពៅឆ្លងកាត់និងដឹកជញ្ជូនទំនិញ ហើយតំបន់នេះក៏មានថ្មដែលមានរូបរាងដូចជាឈើផងដែរ ដែលវាកើតចេញពីការកកិតដោយកំលាំងទឹកសមុទ្រនោះឯង៕

Leave a Reply

Your email address will not be published. Required fields are marked *