វេជ្ជបណ្ឌិតម៉ាឡេស៊ីយកសក់មួយសសៃចេញពីបាតជើងរបស់កុមារម្នាក់ ដែលជាករណីកម្រ!

ម៉ាឡេស៊ី៖ ក្នុងនាមជាវិជ្ជបណ្ឌិតនៅក្នុងវិស័យវេជ្ជសាស្រ្ត បានជួបករណីប្លែកៗវាច្រើនដែលគួរឱ្យបារម្ភ ទាំងពេលមុន ពេលនេះ និងពេលខាងមុខ។ វេជ្ជបណ្ឌិតជនជាតិម៉ាឡេស៊ីម្នាក់ ដែលមកពី Slim River នៃទីក្រុង Perak បានយកសរសៃសក់ចេញពីបាតជើងរបស់កុមារម្នាក់។

យោងតាមសារព័ត៌មាន Harian Metro កាលពីថ្ងៃទី១១ ខែកញ្ញាបានឱ្យដឹងថា វេជ្ជបណ្ឌិត Hanafi Yahya ត្រូវបានក្រុមគ្រួសារមួយមកពី Sungai នាំកូនអាយុ ៨ឆ្នាំមកទទួលការព្យាបាល។ លោកបណ្ឌិត Hanafi ក៏ជាស្ថាបនិក Docmove ដែលជាសេវាកម្មជំនួយផ្នែកវេជ្ជសាស្ត្រសម្រាប់ប្រជាជនវ័យចំណាស់ និងក្រុមគ្រួសារដែលមានចំណូលទាប គាត់បានរាយការណ៍ថា​ ឧប្បត្តិហេតុបានកើតឡើងនៅយប់ដំបូង នៅពេលដែលក្រុមគ្រួសារបានផ្លាស់ប្តូរទីលំនៅថ្មីរបស់ពួកគេ។

កុមារនោះបាននិយាយប្រាប់ឪពុកម្តាយថាមានអារម្មណ៍ឈឺចាប់នៅជើងខាងស្តាំរបស់ខ្លួន។ ពេលនោះឪពុកម្តាយបាននាំកូនទៅទទួលការព្យាបាល។ លោកវេជ្ជបណ្ឌិត Hanafi បានប្រាប់ថាទៅកាន់ឪពុកម្ដាយរបស់ក្មេងថា ក្មេងនេះមានសក់នៅក្នុងបាតជើង តែក្មេងនោះអាចធ្វើចលនាបានធម្មតា។ ប៉ុន្តែអ្វីដែលប្លែកនោះ តើសរសៃសក់ទន់ និងតូចបែបនេះ អាចចូលទៅក្នុងបាតជើងរបស់ក្មេងនោះបានដោយរបៀបណា?”។

កុមារនោះត្រូវបានទទួលការវះកាត់ទ្រង់ទ្រាយតូចត្រឹមរយៈពេល ១៥នាទី ដើម្បីទាញយកសក់ចេញ។ បន្ទាប់ពីការវះកាត់យកសក់ប្រវែង ១,៥ សង់ទីម៉ែត្រពីបាតជើងបានដោយជោគជ័យ លោកបណ្ឌិត Hanafi បានរំឭកពីឧប្បត្តិហេតុនេះថាជាករណីចម្លែកមួយ ដែលលោកបានព្យាបាល។ នេះក៏ជាលើកទីមួយដែរ ដែលគាត់បានយកសក់ចេញពីបាតជើងរបស់មនុស្សម្នាក់។ ទោះបីជាករណីបែបនេះអាចត្រូវបានគេចាត់ទុកថាជារឿងកម្រក៏ដោយ វាមិនមែនជាអ្វីដែលមិនអាចទៅរួចនោះទេ។

នៅពេលធ្វើការស្រាវជ្រាវបន្ថែមទៀតលក្ខខណ្ឌនេះត្រូវបានគេហៅថា បំបែកសក់ (hair splinter) ឬ រអិលសក់ (hair sliver)។ រឿងនេះកើតឡើងនៅពេលដែលសរសៃសក់ឆ្លងកាត់ស្រទាប់ខាងលើនៃស្បែក។ នេះអាចស្តាប់ទៅដូចជាការរងរបួសស្រាលហើយគ្មានអ្វីធ្ងន់ធ្ងរទេ។ ទោះយ៉ាងណាក៏ដោយអ្នកដែលមានសក់នៅក្រោមស្បែកត្រូវបានគេដឹងថា មានការឈឺចាប់ខ្លាំងហើយអាចបណ្តាលវារុលទៅកាន់តែជ្រៅ ប្រសិនបើបានព្យាបាលមិនទាន់ពេលវាអាចរំកិលទៅកន្លែងផ្សេងទៀត។

យោងតាមរបាយការណ៍ពីទស្សនាវដ្តីវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ មានករណីស្រដៀងគ្នានេះដែរនៅក្នុងប្រទេសប្រេស៊ីល ដែលបុរសម្នាក់បានទៅបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីគាត់មានការឈឺចាប់នៅកែងជើងខាងស្តាំរបស់គាត់ ដែលកាន់តែឈឺខ្លាំងនៅពេលគាត់ដើរ។ ការឈឺចាប់គឺបណ្តាលមកពីសក់ដែលជ្រុះបាន កប់ចូលទៅក្នុងបាតជើងរបស់គាត់។ ការកាត់សក់ជាធម្មតាចុងវាស្រួចនិងអាចមុត ពេលណាចុងវារុលចូលតាមរន្តញើសធ្វើឱ្យសក់នោះងាយចូលក្នុងស្បែកយើង៕

ប្រភព៖ World of Buzz

Leave a Reply

Your email address will not be published. Required fields are marked *