ចេះតែមានហើយ! ជំនឿថា “ផោម” របស់រាជបុត្រារះរូបនេះ នឹងជួយឲ្យរកស៊ីមានបាន

ជាការពិតណាស់ រាល់ជំនឿ ឬសាសនាមិនមែនជារឿងខុសទេសម្រាប់មនុស្សម្នាក់ៗ ដោយក្នុងនោះមានអ្នកខ្លះ អាចនឹងជឿលើឋាននរក/ឋានសួគ៌ អ្នកខ្លះអាចនឹងជឿលើវិញ្ញាណ ហើយអ្នកខ្លះទៀតជឿថាពិភពលោកមានរាងសំប៉ែត ឬមនុស្សមួយចំនួនអាចជឿថា ប្រសិនបើត្រូវបានគេបញ្ចេញ “ខ្យល់ចេញបាកវច្ចមគ្គ” ឬ “ការផាយខ្យល់ក្រោម” ខ្ទប់ទៅនឹងមុខ នឹងធ្វើឱ្យគេក្លាយជាអ្នកមាន ជាដើម ។

វាមិនអាចបដិសេធបានទេថា ជំនឿចុងក្រោយដែលយើងលើកយកមកនិយាយ គឺជារឿងចម្លែក និងគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែវាគឺជារឿងដែលបានកើតឡើងជាក់ស្តែង នៅក្នុងគំនិតរបស់ជនជាតិអាហ្វ្រិកខាងត្បូងមួយចំនួន នៃអ្នកកាន់សាសនាដែលមានឈ្មោះថា SevenFold Holy Spirit Ministries ។

ក្នុងនោះ ក៏មានអាចារ្យម្នាក់ឈ្មោះថា Chris Penelope គឺជាអាចារ្យនៃសាសនាកាតូលិក និងគ្រិស្ត និកាយ Orthodox ដែលបុគ្គលម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង  បន្ទាប់ពីលោកបានប្រាប់គ្រប់គ្នាថា លោកគឺជា “ព្រះរាជបុត្រារបស់ព្រះ” ។

ហើយអ្វីដែលមនុស្សជាច្រើនយកចិត្តទុកដាក់នោះគឺ វិធីសាស្រ្តឲ្យពរជ័យរបស់លោក ដោយវិធី “ផាយខ្យល់ក្រោម” ខ្ទប់ទៅនឹងក្បាល ឬរន្ធច្រមុះរបស់អ្នកដែលមានជំនឿ ។

សំណួរសួរថា ហេតុអ្វីបានជាមនុស្សជឿលើវិធីសាស្ត្រចម្លែកនេះ? ចម្លើយគឺដោយសារតែពួកគេជឿថា ការទទួលបានពរពីលោកអាចារ្យរូបនេះ នឹងជួយឲ្យអាជីវកម្មហិរញ្ញវត្ថុរបស់ពួកគេដំណើរការទៅមុខយ៉ាងរលូន ។

ហើយអ្នកកាន់សាសនាទាំងនោះ ភាគច្រើនគឺជាអ្នកជំនួញ ឬសហគ្រិន ដោយក្នុងមួយថ្ងៃៗមានអ្នកមកឈរតម្រង់ជួរយ៉ាងច្រើនកុះករ ដើម្បីទទួលពរជ័យ ពីលោកអាចារ្យ Chris នឹងនាំឲ្យមានវិបុលភាពភ្លាមៗតែម្តង។

ទន្ទឹមនឹងនោះ អ្នកកាន់សាសនាខ្លះ ត្រូវណាត់ទុកមុនរហូតដល់ទៅ ២ ខែឯណោះ ដើម្បីទទួលបានខ្យល់ដែលចេញបាកវច្ចមគ្គលាភ របស់ព្រះរាជបុត្រាព្រះ ដោយអ្នកកាន់សាសនាមានជំនឿចិត្តយ៉ាងមុតមាំថា វានឹងអាចជួយឱ្យអាជីវកម្មរបស់ពួកគេ មានជោគមាជ័យ ឈ្នះអស់មារសត្រូវបាន ។

មិនតែប៉ុណ្ណោះ មានអ្នកខ្លះថែមទាំងចំណាយប្រាក់យ៉ាងច្រើន ដើម្បីរក្សាខ្យល់ដ៏បរិសុទ្ធនេះ ទុកនៅក្នុងដប ឬភាជនៈផ្សេងៗ សម្រាប់រាល់ពេលដែលមុខជំនួញរបស់ពួកគេជាប់គាំង ឬមានស្ថានភាពមិនល្អ ពួកគេនឹងអាចស្រូបយកខ្យល់ស័ក្តិសិទ្ធនេះបានភ្លាមៗតែម្តង ។

រីឯដើមហេតុដែលអ្នកកាន់សាសនាជាច្រើនមានជំនឿងុបងល់ដូច្នេះ ព្រោះដោយសារតែពួកគាត់បានឃើញ រាល់មនុស្សដែលបានទទួលពរពីអាចារ្យ Chris ម្នាក់ៗសុទ្ធតែមានទ្រព្យសម្បត្ដិច្រើនហូរហៀរ ក៏ដូចជាទិញឡានថ្មី ហើយនិងទិញផ្ទះថ្មីស្ទើរតែគ្រប់ៗគ្នា ។ ប៉ុន្ដែទន្ទឹមនឹងនោះ ក៏មានមនុស្សជាច្រើននិយាយថា ពួកគេមិនអាចទទួលយកវិធីសាស្ដ្រឲ្យពររបស់អាចារ្យ Chris រូបនេះបានទេ ។

ដោយមានអ្នកកាន់សាសនាជាច្រើនបានជ្រើសរើសដកខ្លួន ចេញពីការឲ្យពរខាងលើ បន្ទាប់ពីពួកគេបានឃើញពិធីនេះផ្ទាល់ភ្នែក ។ រីឯអ្នកមិនជឿខ្លះទៀតបានរិះគន់ថា ទង្វើនេះគឺជាការគោរពព្រះតាមបែបខុសៗ ។

តែទោះជាយ៉ាងណា Admin ជឿថា រាល់ជំនឿគឺមិនមានខុស និងត្រូវទេ សុំតែជំនឿនោះមិនបង្កជាគ្រោះថ្នាក់ ឬបញ្ហាអ្វីមួយទៅលើអ្នកជឿតែប៉ុណ្ណោះ ៕

ប្រភព: SocialNewsDailyឮ

ប្រភពពី sakkarach

Leave a Reply

Your email address will not be published. Required fields are marked *