អាសូរណាស់! មេឆ្មាបានបញ្ចុះសពកូនរបស់វា ដែលគេជឿថាត្រូវបានស.ម្លាប់ដោយមនុស្ស

ប្រសិនបើអ្នកគិតថាសត្វមិនមានអារម្មណ៍ទេនោះ ចឹងសូមមើលអត្ថបទនេះលោកអ្នកអាចនឹងផ្លាស់ប្តូរគំនិត។ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ដែលត្រូវបានគេជឿថាមកពីប្រទេសឥណ្ឌូណេស៊ី (ដោយសារភាសាប្រើ tweet) បានចែករំលែកវីដេអូនៃឆ្មាធំមួយដែល “កប់” កូនវឆ្មាតូចមួយ។

នៅក្នុងការបង្ហោះនៅក្នុងខែឧសភាឆ្នាំ 2018 អ្នកនិយមលេងអ៊ិនធើណែតបានណែនាំអ្នកផ្សេង ឱ្យគិតម្ដងទៀត មុនពេលធ្វើបាបសត្វគ្រប់ប្រភេទដោយមនុស្សមួយចំនួនអាចមានអារម្មណ៍ថាសត្វមិនមានអារម្មណ៍ដូចមនុស្ស។ អ្នកនិយមលេងអ៊ីនធឺណិតបាននិយាយថា “ឆ្មាមេនេះកំពុងបញ្ចុះកូនរបស់វា ដែលត្រូវបានសម្លាប់ដោយមនុស្ស” ។

មានរូបថតកូនឆ្មាតូចជាច្រើនសន្លឹក ដែលបានដេកនៅក្នុងផ្នូរតូចមួយដែលត្រូវបានគេជឿថាត្រូវបានជីកដោយម្ចាស់ ខណៈដែលផ្ដល់ឱកាសចុងក្រោយឱ្យឆ្មាមេលាកូនរបស់វាជាលើកចុងក្រោយ។ វីដេអូដែលភ្ជាប់មកបង្ហាញផងដែរថាមេឆ្មាបានកាយដីទំលាក់ចូលទៅក្នុងផ្នូរ ខណៈនាងបានឱបកូនខ្លួនឯងជាលើកចុងក្រោយរួច។ ពិតជារំជួលចិត្តខ្លាំងណាស់!

នាងបានបន្ថែមថា ក្នុងនាមជាមនុស្សយើងគួរតែមានចិត្តល្អចំពោះសត្វទាំងនេះ ព្រោះវាមិនដែលគិតថាពួកយើងធ្វើឱ្យពួកវាមានគ្រោះថ្នាក់នោះទេ។ នាងបានពន្យល់ថា “ឆ្មាមេនេះមានផ្ទៃពោះនៅពេលនោះ ហើយចង់បានកន្លែងដើម្បីកើតកូន។ ធ្វើល្អចំពោះសត្វបន្តិចទៅ មិនត្រូវបណ្ដេញវាចេញដោយទាត់ឬវាយវាឡើយ។ ប្រសិនបើពួកវាមើលទៅឃ្លាន គ្រាន់តែផ្តល់ឱ្យពួកវានូវអាហារខ្លះទៅ ប៉ុណ្ណឹងនឹងមិនធ្វើឱ្យអ្នកក្រនោះទេ។ ”

នាងបាននិយាយថាសត្វទាំងនេះកំពុងរស់នៅ មានដង្ហើមតាមធម្មជាតិនិងថាពួកវាគ្រាន់ជាសត្វដែលគ្មានកំហុស ត្រូវការជួយ។ ប្រសិនបើអ្នកមិនចង់ឱ្យពួកគេនៅក្នុងផ្ទះរបស់អ្នក ក៏កុំធ្វើបាបវាដែរ!

អ្នកលេងបណ្ដាញសង្គមជាច្រើនបានរំជួលចិត្តជាខ្លាំង ពេលបានឃើញវីដេអូនេះ ដោយបានឃើញ ម្ដាយនិយាយលាដល់កូនតូចរបស់នាង ហើយអ្នកខ្លះនិយាយថាពួកគេបានស្រក់ទឹកភ្នែកទៀតផង។

Leave a Reply

Your email address will not be published. Required fields are marked *