មិនគួរឲ្យជឿសោះ! សេដ្ឋីប្រាក់ រាប់លានដុល្លារលោក Simon Yam ត្រូវបានគេប្រទះឃើញបរិភោគអាហារនៅតូបតាមចិញ្ចើមផ្លូវ

តារាសម្តែងហុងកុង លោក Simon Yam ជាម្ចាស់អចលនទ្រព្យជាច្រើននៅក្នុងទីក្រុងផ្សេងៗគ្នានៅជុំវិញពិភពលោក ដែលគាត់ត្រូវបានគេដាក់ឈ្មោះថា “ King of Property” ហើយថែមទាំងត្រូវការអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីជួយគាត់ក្នុងការវិនិយោគ។

គាត់ក៏មានពាក្យចចាមអារាមថាមានទ្រព្យសម្បត្តិយ៉ាងតិច ២ ពាន់លានដុល្លារតៃវ៉ាន់ (៩៥ លានដុល្លារសិង្ហបុរី) ប៉ុន្តែព្រឹត្តិការណ៍កក្រើកមួយ នៅពេលថ្មីៗបានបង្ហាញថា គាត់នៅតែធ្វើខ្លួនជាបុរសសាមញ្ញ។

កាលពីថ្ងៃអង្គារ (១៦ មីនា ២០២១) អ្នកនិយមលេងអ៊ីនធឺណេតម្នាក់បានបង្ហោះវីដេអូលោក Simon បរិភោគអាហារនៅតូបតាមចិញ្ចើមផ្លូវ មិនមែនជាហាងអាហារសម្រាប់អភិជន (ភោជនីដ្ឋានលំដាប់ផ្កាយ ភោគជនីយដ្ឋានក្នុងសណ្ឋាគារផ្កាយ៥ ឬក៏ហាងអាហារថ្លៃៗ) ។

លោកស៊ីម៉ុនដែលមានអាយុ ៦៦ ឆ្នាំនៅថ្ងៃទី ១៩ ខែមីនា ត្រូវបានគេពណ៌នាថា លោកធ្វើរឿងដែលមនុស្សទូទៅ «មិននឹកស្មានដល់» ហើយថែមទាំងបានស្វាគមន៍មនុស្ស ដែលបានមករោមជុំវិញគាត់ នៅពេលពួកគេបានដឹងថាគាត់ជានរណា។

ប្រសិនបើរឿងទាំងនេះជាពួកយើងវិញ យើងប្រហែលជានឹងមានការមិនល្អភ្លាមៗ បន្ទាប់ពីមាននរណាម្នាក់ថតរូបយើងបង្ហោះជាសាធារណៈ ប៉ុន្តែផ្ទុយទៅវិញនៅទីនោះ គាត់បែរជាជជែកលេងដោយរីករាយធម្មតា ហើយមើលទៅដូចជាស្និទ្ធស្នាលខ្លាំងណាស់ជាមួយនឹងមនុស្ស ដែលគាត់មិនធ្លាប់ជួបពីមុនមក។

គាត់ត្រូវបានគេសួរ ហើយគាត់និយាយទាំងញញឺម “ ខ្ញុំខ្លាចតែគ្មាននរណាម្នាក់ចង់មើលខ្ញុំទេ ប្រសិនបើខ្ញុំនៅបន្តសម្ដែងរយៈពេល ១០ ឆ្នាំទៀត”។ គាត់មើលទៅគួរឲ្យចាប់អារម្មណ៍ ព្រោះគាត់ជាមនុស្សរួសរាយរាក់ទាក់។

ដូច្នេះអ្វីដែលធ្វើឲ្យកំពូលតារាល្បីដូចលោក ស៊ីម៉ុន បន្ទាបខ្លួនមកញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងកំរិតទាបបែបនេះ?

សូមបញ្ជាក់ថាក្នុងវីដេអូនោះ នៅលើតុរបស់គាត់ពោពេញទៅដោយអាហារដ៏សាមញ្ញ (បាយសាច់ជ្រូកតៃវ៉ាន់) និងបន្លែបៃតងមួយចំនួន។

អ្នកផ្ដល់មតិលើវីដេអូម្នាក់ថា៖ «ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ពេលឃើញកំពូលតារាដ៏ល្បីបែរជាមកបរិភោគអាហារបែបសាមញ្ញដូចជារូបខ្ញុំដែរ។

មួករបស់គាត់ជាអ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍។

យោងតាមអ្នកលេងអ៊ិនធឺរណែត (ប្រហែលជាអ្នកទិញឥវ៉ាន់តាមអ៊ិនធឺណេត) មួកនេះបើទិញក្នុងតម្លៃលក់រាយតែ ៥៣ យ័នប៉ុណ្ណោះ (ប្រហែលជា ១១ ដុល្លារសិង្ហបុរី) ធ្វើឲ្យអ្នកគ្រប់គ្នាសរសើរថាគាត់ជាមនុស្សដាក់ខ្លួនបំផុត។

នៅពេលមួយលោក ស៊ីម៉ុន បានបង្ហាញខ្លួននៅក្នុងបទសម្ភាសន៍ថា លោក«មានសេចក្តីរីករាយបំផុតក្នុងការទិញអចលនៈទ្រព្យ»។ លោកបាននិយាយថា រាល់ពេលដែលលោកធ្វើទស្សនកិច្ចនៅប្រទេសមួយទាក់ទងនឹងការងារ ជាដំបូងលោកតែងតែសម្លឹងរកមើលទីតាំងរស់នៅ ហើយចាប់ផ្តើមស្វែងរកផ្ទះ ដែលស្ថិតនៅតំបន់ល្អបំផុត ដើម្បីទិញអចលនៈទ្រព្យទាំងនោះទុកលក់យកប្រាក់ចំណេញ។

ប៉ុន្មានឆ្នាំមកនេះគាត់ត្រូវបានគេរាយការណ៍ថា លោកប្រមូលទិញបានអចលនៈទ្រព្យជាង ៣០ ទីតាំងធំៗ នៅទូទាំងទីក្រុងផ្សេងៗគ្នា។ ភរិយារបស់គាត់គឺកំពូលតារាម៉ូដែលឈ្មោះ ឈីឈី បានពន្យល់ថា គាត់ធ្វើអ្វីៗទាំងអស់ដើម្បីឱ្យកូនស្រីរបស់ពួកគាត់ឈ្មោះ អេលឡា អាយុ ១៦ ឆ្នាំ ឲ្យនាងមានជីវិតដ៏ប្រសើរជាងមុន៕

ប្រភពពី៖ 8days, sakkarach

Leave a Reply

Your email address will not be published. Required fields are marked *