វី ឌីណែត បង្ហោះសារ ទំាងទឹកភ្នែកថា “ខ្ញុំលែ​ង​មានម៉ាក់ហៅហេីយ, សូម្បីតែមុខជាលេីកចុងក្រោយ ក៏មិនបានឃេីញ​ ម៉ាក់ឈឺក៏កូនៗ មិនអាចទៅមេីលថែបាន ម៉ាក់ខូចហេីយ ក៏មិនអាចឃេីញសូម្បីតែស​​ព…”

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងស្រីដ៏ល្បីម្នាក់ គឺកញ្ញា វី ឌីណេត បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា រូបគាត់មានវិជ្ជមាន កូវីដ-១៩ ហេីយ​។

 

រឹតតែភ្ញាក់ផ្អើលថែមទៀតនោះ ក្រោយមកបន្តិច ម្តាយ និងប្អូនស្រីពៅ តារាចម្រៀងរូបនេះ ក៏មានវិជ្ជមានកូវីដ-១៩ ផងដែរ។

ដោយសារតែអាណិតម្តាយ និងប្អូនស្រីពៅ ដែលកំពុងតែមានវិជ្ជមាន កូវីដ-១៩ ដែរនោះ នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ឌីណែត បានពោលពាក្យ ទំាងរំជួលចិត្តថា ៖

   

“នាងខ្ញុំពេលនេះ បានធូរស្បេីយច្រេីនហេីយ អរគុណបងប្អូនទាំងអស់ ដែលបានបារម្ភ សួរនាំ អ្វីដែលពិបាក គឺការពិសារបាយ​ ជំងឺនេះ គឺធ្វេីអោយយេីងខ្ពេីមបាយ ដល់ម៉ោងញ៉ាំបាយម្ដងៗ​ ខ្ញុំត្រូវញ៉ាំ ទាំង​ទឹ​កភ្នែ​ក ក៏មាន​ ខំបន្ល​ប់អារម្មណ៍ខ្លួនឯងថា ឆ្ងាញ់ណាស់ ខំបន្លប់​រាំផង អីផង​ ព្រោះខ្ញុំត្រូវតែញ៉ាំ ទោះជាលេ​បពិបាកយ៉ាងក៏ដោយ ដេីម្បីទប់ទល់ជំងឺ និងថ្នាំ​។

អ្វីដែលគួរបារម្ភពេលនេះ គឺប្អូនស្រីពៅខ្ញុំ ក៏វិជ្ជមានកូវីត19 ដែរ​ ហេីយគ្នានៅពេទ្យម្នាក់ឯងទៀត មិនដឹងម៉េចម៉ាទេ ហេីយអ្វីដែលកាន់តែគួរបារម្ភ គឺម៉ាក់របស់ខ្ញុំពេលនេះ គាត់ធ្វេីទុ​ក្ខ ខ្លាំងណាស់ ហេីយពេលនេះ គេបានប្ដូរគាត់ទៅស​​ង្រ្គោះប​ន្ទា​ន់ហេីយ សូមទេវតា​ តាមថែរក្សាពួកគាត់ផង ហេីយក៏សូមអរគុណ ដល់បងបង ក្រុមគ្រូពេទ្យជំនាញ ដែលបានយកចិត្តទុកដាក់ ព្យាបាលពួកគាត់ ក៏ដូចជាខ្ញុំ​ សូមកំលាំងចិត្តអោយម៉ាក់ខ្ញុំផង”។

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ វី ឌីណែត បានបង្ហោះសារទំាងទឹកភ្នែកប្រាប់ថា “ខ្ញុំលែងមានម៉ាក់ហៅហេីយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមេីលថែប៉ា និងអ្នកផ្ទះយេីង កូននឹងរឹងមាំ។

សូម្បីតែមុខជាលេីកចុងក្រោយ ក៏មិនបានឃេីញ​ ម៉ាក់ឈឺក៏កូនៗ មិនអាចទៅមេីលថែបាន ម៉ាក់ខូ​ចហេីយ ក៏មិនអាចឃេីញសូម្បីតែស​​​ព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខ​ន្ធ​ម៉ាក់ ទៅកាន់សុខគតិភព ផងចុះ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ន ជាមួយនឹងជំងឺដ៏សា​ហាវ​នេះ វាលឿនពេកហេីយ ម៉ាក់អេីយ”៕

      

Leave a Reply

Your email address will not be published. Required fields are marked *