សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យចាក់វ៉ាក់សាំងដល់គ្រូបង្រៀននៅរាជធានីខេត្តចំនួន៥!

ស្របពេលដែលជំងឺកូវីដ១៩បានបន្តឆ្លងចូលក្នុងសហគមន៍ គ្រូបង្រៀននៅរាជធានីខេត្តចំនួន៥នៅប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានដូចជារាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តកោះកុង និងខេត្តព្រះសីហនុ។

សម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា៖ «ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ខ្ញុំសម្រេចឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់គ្រូបង្រៀននៅភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តកោះកុង និងខេត្តព្រះសីហនុ។ រាជធានីខេត្តទាំង៥នេះមានករណីឆ្លងជំងឺកូវីដ ១៩ច្រើនជាងគេនៅប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន។»

យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៦ ខែមីិនា ឆ្នាំ២០២១ ប្រទេសកម្ពុជាមានករណីវិជ្ជមានកូវីដ១៩សរុបចំនួន១,៤៣០នាក់ហើយ ក្នុងនោះអ្នកឆ្លងថ្មីមានចំនួន១០៥នាក់ ដែលជាតួលេខឆ្លងក្នុងសហគមន៍ច្រើនបំផុតមិនធ្លាប់មាននៅប្រទេសកម្ពុជា។

អត្ថបទ៖ វ៉ាត វិន
ប្រភពពី កម្ពុជាថ្មី

Leave a Reply

Your email address will not be published. Required fields are marked *