មិនគួរឲ្យជឿ!!! ស្ត្រីត្រូវរៀបការឲ្យបានច្រើនដង ទើបល្អប្រពៃណីចម្លែកនៅនេប៉ាល់

ចម្លែកៗ៖ កុលសម្ព័ន្ធនៃជនជាតិដើមភាគតិចមួយឈ្មោះ Newarឬ Nepami ក្នុងប្រទេសនេប៉ាល់តែងតែប្រារព្ធពិធីទំនៀមទម្លាប់ដ៏ចម្លែកពីគេដែលក្នុងមួយជីវិតរបស់ក្មេងស្រីនៃស្រុកភូមិនោះគឺតម្រូវឱ្យរៀបការចំនួនបីដង។ពិធីរៀបការលើកដំបូង គឺហៅឈ្មោះថា”Belbibah ឬEhi” ដែលក្មេងស្រីមានអាយុចន្លោះពី 4 ទៅ 11 ឆ្នាំនឹងត្រូវរៀបការជាមួយនឹងផ្លែព្នៅ ។

ពិធីសាសនាមួយនេះគឺប្រារព្ធធ្វើឡើងរយៈពេល 2ថ្ងៃ ដោយថ្ងៃទី មួយ ហៅឈ្មោះថា”Dusala Kriya” នឹងថ្ងៃទីពីរមានឈ្មោះថា”Pith Puja” ។ ការរៀបការជាមួយផ្លែព្នៅនេះ ត្រូវបានអ្នកភូមិមានជំនឿថាអាចជួយក្មេងស្រីសម្រេចបាននូវភាពរុងរឿងនិងងាយស្រួលក្នុងការមានកូន ។

សម្រាប់ពិធីរៀបការលើកទី ២ គឺមានឈ្មោះថា”Bara Tayegu ឬ Gufa Rakhne” គឺជាពិធីរៀបការជាមួយព្រះអាទិត្យ ដែលប្រារព្ធឡើងក្នុងរយៈពេលជិត ១២ ថ្ងៃ ។ ពិធីរៀបការទីពីរនេះដែរធ្វើឡើងចំពោះក្មេងស្រីដែលមិនទាន់មានរដូវ អាយុចន្លោះពី១០ ទៅ ១៥ ឆ្នាំ ។ ក្នុងអំឡុងធ្វើពិធីមួយនេះ ក្មេងស្រីតម្រូវឲ្យដាក់ក្នុងកន្លែងងងឹតមួយដូចក្នុងរូងភ្នំ ដែលចាក់ឆ្ងាយពីមនុស្សប្រុសដើម្បីបញ្ជាក់ភាពបរិសុទ្ធរបស់ខ្លួន ។

ចំពោះការរៀបការលើកទី៣ ដែលជាលើកចុងក្រោយបំផុតគឺជាការរៀបការនឹងមនុស្សប្រុស ។ ការរៀបការលើកចុងក្រោយនេះកើតមានឡើងក្នុងជំនឿមួយរបស់ក្រុមគ្រួសារផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែក្មេងស្រីបានធ្លាប់រៀបការចំនួន ២ ដងរួចមកហើយនោះ ដូច្នេះវត្តមាននៃស្វាមីរបស់ពួកគេគឺមិនមានភាពចាំបាច់ឡើយ ។ ក្មេងស្រីដែលរស់នៅក្នុងសហគមន៍ Newari គឺមានសេរីភាពក្នុងការលែងប្ដីរបស់នាងដោយមិនចាំបាច់មានការបញ្ជាក់ការលែងលះអ្វីឡើយ។
    

Leave a Reply

Your email address will not be published. Required fields are marked *