រួមគ្នាដើម្បីកម្ពុជាឈ្នះៗ! បវរកញ្ញាកម្ពុជាដ៏ស្រស់ស្អាតកំពុងប្រកួតប្រជែងកម្មវិធីដ៏ល្បីលំដាប់ពិភពលោក

កម្មវិធី Miss Grand International ឆ្នាំ ២០២១ បានចាប់ផ្តើមដំណើរការកម្មវីធីប្រកួតប្រជែងរបស់ខ្លួន កាលពីដើមខែមិនានេះ ដោយមានវត្តមានបរវកញ្ញាមកពីបណ្តាលប្រទេសជាច្រើននៅជុំវិញពិភពលោក ហើយក្នុងនោះក៏លេចវត្តមានបរវកញ្ញារបស់កម្ពុជាយើងចូលរួមផងដែរ។ សម្រាប់ទីកន្លែងដែលត្រូវបានជ្រើសរើសក្នុងប្រកួតឆ្នាំនេះមានទីតាំងស្ថិតនៅទីក្រុងបាំងកក ប្រទេសថៃ។

ក្នុងនោះ កញ្ញា លីវ ជីលី ជាបរវកញ្ញាតំណាងឲ្យកម្ពុជា ដែលបានជ្រើសរើសចេញពីការប្រកួត Miss Grand Cambodia នៅក្នុងឆ្នាំ ២០២១នេះ។ បច្ចុប្បន្នកញ្ញាកំពុងប្រកួតប្រជែងចំនួនអ្នកគាំទ្រ Like និង Share ជាមួយបរវកញ្ញាមកពី ប្រទេសហ្វីលីពីន នៅលើទំព័រហ្វេសបុកផេកផ្លូវការ Miss Grand International ។

ប្រសិនបើបងប្អូនចង់ធ្វើការ Vote និងគាំទ្រទៅកាន់បរវកញ្ញាណាមួយដែលបងប្អូនពេញចិត្តអាចចុចចូលតាមរយៈដំណរលីងខាងក្រោមនេះបាន៖

តំណលីងទៅកាន់បរវកញ្ញាកម្ពុជា៖

គូសជម្រាបផងដែរថា Miss Grand International ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយអ្នកស្រីNawat Itsaragrisil។ បន្ទាប់ពីធ្វើការជាផលិតករនិងជាអ្នកដឹកនាំថ្នាក់ជាតិនៃបវរកញ្ញាថៃ ៧ ឆ្នាំរហូតដល់ឆ្នាំ ២០១២ និងបានបម្រើការជានាយកជាតិនៃបវរកញ្ញាផែនដីថៃ។ ការប្រកួតនេះត្រូវបានចាក់ផ្សាយដំបូងដោយប៉ុស្តិ៍លេខ ៧ ក្នុងប្រទេសថៃ។ ក្នុងឆ្នាំ ២០១៦ បវរកញ្ញាហ្គ្រេនថៃបានចាប់ផ្តើមជ្រើសរើសយកការប្រកួតប្រជែងថ្នាក់ខេត្តដល់អ្នករៀបចំបុគ្គលដែលនឹងមានឈ្មោះជាម្ចាស់ជើងឯកថ្នាក់ខេត្តចំនួន ៧៧ រូបដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតថ្នាក់ជាតិ។ នៅឆ្នាំ ២០២០ ការប្រកួតនេះត្រូវបានប្តូរពីប៉ុស្តិ៍លេខ ៧ ទៅចាក់ផ្សាយតាមប៉ុស្តិ៍លេខ ៣១ ជំនួសវិញ។

ជ័យលាភីបវរកញ្ញាថៃគឺជាតំណាងប្រទេសរបស់ការប្រកួតអន្តរជាតិ Miss Grand International ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ផងដែរ។ ការប្រកួតជ្រើសរើសអ្នកចូលរួមដែលត្រូវបានជ្រើសរើសដោយអ្នកមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសនីមួយៗ។ ការប្រកួតបីដំបូងត្រូវបានធ្វើឡើងនៅប្រទេសថៃខណៈព្រឹត្តិការណ៍ជាបន្តបន្ទាប់ក៏បានធ្វើនៅក្រៅប្រទេសផងដែរដោយចាប់ផ្តើមនៅឆ្នាំ ២០១៦ មកទល់នឹងបច្ចុប្បន្ន។ នៅឆ្នាំ ២០២០ បេក្ខនារីត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០២០ នៅប្រទេសវេណេហ្ស៊ុយអេឡាប៉ុន្តែដោយសារតែការរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ អ្នករៀបចំកម្មវិធីបានសម្រេចពន្យារពេលការប្រលងជ្រើសរើសបវរកញ្ញាលើកទី ៨ ដល់ឆ្នាំ ២០២១ និងផ្លាស់ទីតាំងទៅទីក្រុងបាងកក ប្រទេសថៃវិញ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (អ្នកនិពន្ធផ្នែកភាពជាអ្នកដឹកនាំ)
ប្រភពពី business cambodia

Leave a Reply

Your email address will not be published. Required fields are marked *