រំជួលចិត្ត ! វេជ្ជបណ្ឌិតឯកទេស បង្ហោះសារមួយធ្វើអោយអ្នកអានហើយស្ទើរស្រក់ទឹកភ្នែក

ចាប់តាំងពីថ្ងៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភះមក ប្រទេសកម្ពុជាកាន់តែមានចំនួនអ្នកឆ្លងជំងឺកូវីត១៩ ជាបន្តបន្ទាប់ស្ទើរតែមិនលួសមួយថ្ងៃ បើទោះបីខាងរាជរដ្ខាភិបាល និងក្រសួងសុខាភិបាល ព្យាយាមរកវិធីទប់ស្កាត់ជំងឺមួយនេះក៏ពិតមែន។ មិនតែប៉ុណ្ណោះ ក្រុមគ្រូពេទ្យកម្ពុជាក៏សកម្មគ្រប់ៗគ្នា ក្នុងការមើលថែទាំដល់អ្នកដែលបានផ្ទុកជំងឺកូវីត១៩នេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត ចាប់តាំងពីពេល ដែលប្រទេសកម្ពុជាមានអ្នកឆ្លងដំបូងមកទល់នឹងពេលនេះ គេឃើញក្រុមស្ម័គ្រចិត្តគូ្រពេទ្យជាច្រើន បានលះបង់កម្លាំងកាយ កម្លាំងចិត្តគ្រប់ៗគ្នា ដើម្បីជួយព្យាបាល និងមើលថែទាំដល់អ្នកជំងឺឆ្លងកូវីត១៩។ លើសពីនេះទៅទៀត ក្រៅពីលះបង់កម្លាំងកាយកម្លាំងចិត្ត ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីត១៩ហើយ ក្រុមគ្រូពេទ្យ ក៏បានលះបង់នៅពេលវេលាផ្ទាល់ខ្លួនថែមទៀតផង។ ក្នុងនោះដែរ ថ្មីៗនេះមានវេជ្ជបណ្ឌិតឯកទេសម្នាក់ បានទំលាយអារម្មណ៍ ដោយសរសេរសារមួយឃ្លាយ៉ាងចាក់ដោតដូច្នេះថា៖

ខ្ញុំបាទបានលះបង់ជីវិតផ្ទាល់ខ្លួន លះបង់ភារៈកិច្ចដឹកនាំអង្គភាពមន្ទីរពេទ្យ លះបង់ការងារនៅគ្លីនិកផ្ទាល់ខ្លួន ក្លាយជាគ្រូពេទ្យព្យាបាលជម្ងឺកូវីត19 ជូនបងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីត19។

ដូច្នេះសូមបងប្អូនដែលជាញាតិមិត្តរបស់អ្នកជំងឺកុំបន្តអុកឡុកក្រុមគ្រពេទ្យព្យាបាល សព្វថ្ងៃយើងធ្វើការលើសពីគ្រូពេទ្យព្យាបាល សូមមេត្តាយោគយល់ គ្រូពេទ្យយើងជាគ្រូពេទ្យថែទាំព្យាបាលអ្នកជំងឺ ជាអ្នកចែកចំណីអាហារ ទឹក និង សំភារះប្រើប្រាស់ផ្សេងៗជូនអ្នកជម្ងឺ ជាអ្នកវេចខ្ចប់សាកសព និង ដឹកជញ្ជូនសពអ្នកជំងឺ ជាអ្នកលើកសែងអ្នកជំងឺ ជាអ្នកបញ្ជូនអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរទៅព្យាបាលបន្ត ជាពិសេសពួកយើងត្រូវថែទាំព្យាបាលអ្នកជំងឺ24ម៉ោងលើ24ម៉ោង។សូមបងប្អូនជួយផ្តល់កំលាំងចិត្តដល់ក្រុមគ្រូពេទ្យយើងផង ពួកយើងក៍ចង់មានជីវីតរស់នៅដូចបងប្អូនទាំងអស់គ្នាដែរបើយើងមិនស្លាប់

ពួកយើងមានប្រពន្ទ កូន ម៉ែ ឪ ដូចបងប្អូនដែរ សូមកុំដៀលប្រម៉ាថថាពួកយើងមិនមើលជំងឺទុកអោយអ្នកជំងឺស្លាប់ ពួកយើងពិតជាសោកស្តាយដែលពួកយើងមិនអាចជួយគាត់បាន ។ ម៉្យាងទៀតសូមបងប្អូនជាអ្នកជំងឺកូវីត19ទាំងអស់មេត្តាបន្តការអត់ធ្មត់ សហការ ជាមួយក្រុមគ្រូពេទ្យដើម្បីផ្តល់លទ្ធភាពអោយពួកយើងព្យាបាលជូនបងប្អូនជាសះស្បើយត្រលប់ទៅជួបជុំញាតិមិត្តរបស់បងប្អូនវិញ។

ខ្ញុំក៍សូមអរគុណដល់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីត19ទាំងអស់ដែលបានប្រឹងប្រែផ្តល់សេវាថែទាំយ៉ាងល្អដល់បងប្អូនជាអ្នកជងឺរបស់យើង។ ឆ្លៀតឱកាសនេះខ្ញុំបាទទាំងអស់គ្នា សូមអរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រៃវែង មន្ទីរសុខាភិបាលខេត្តព្រៃវែង ជាពិសេស សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់ការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យរបស់យើងទាំងស្មារតីនិងសំភារះបរិក្ខាបានគ្រប់គ្រាន់ក្នុងបេសកកម្មនេះ។ វេជ្ជបណ្ឌិតឯកទេស ឡេង ពីនី

 

 

 

 

 

 

 

ប្រភព៖Leng Pini

Leave a Reply

Your email address will not be published. Required fields are marked *