ជឿថាមានប្រុសមច្ឆាទេ? មើលវីដេអូចំឡែកមួយនេះ អ្នកនឹងបានដឹង (មានវីដេអូ)

ប៉ូឡូញ៖ តើអ្នកជឿថា នៅលើលោកនេះ មានប្រុសមច្ឆាដែរឬទេ? លោកអ្នកធ្លាប់តែលឺ និងស្គាល់អំពីនាងមច្ឆា ប៉ុន្តែលើកនេះ អ្នកប្រាកដជាឆ្ងល់ហើយ ពេលលឺថាមានមច្ឆាជាភេទប្រុស ឬក៏ប្រុសមច្ឆាយ៉ាងនេះវិញ ។

សារព័ត៌មានបរទេស បានចុះផ្សាយអំពី ឃ្លីបវីដេអូដ៏ចំឡែកមួយ ថតនៅក្នុងទឹកដីប្រទេសប៉ូឡូញ និងត្រូវបានគេយកមកធ្វើជាភស្តុតាង អះអាងថា ពិតជាមានប្រុសមច្ឆាមែន។

ផ្អែកទៅតាមវីដេអូនេះ គេឃើញមានមនុស្សមួយក្រុម ជាមួយនឹងសំលៀកបំពាក់ពណ៌ស បាននាំគ្នា លើកសែងសភាវ:មានរូបរាងចម្លែកម្យ៉ាង ដែលត្រូវគេសង្ស័យថាជា ប្រុសមច្ឆា ឡើងពីច្រាំងទន្លេមួយកន្លែង ដោយមានមនុស្សក្នុងឯកសណ្ឋានពណ៌លឿង ចំនួន២នាក់ទៀត រង់ចាំនៅខាងលើច្រាំង ជាមួយនឹងរទេះរុញមួយ។


រូបភាព មនុស្សមួយក្រុម​ កំពុងសែងសត្វមច្ឆាប្រុស ទៅដាក់លើ រទេេះរុញ

នៅត្រង់ចំណុចមួយនៃឃ្លីបវីដេអូ នៅពេលដែលមនុស្សមួយក្រុមនោះ លើកសភាវ:ចម្លែកនោះឡើង គេឃើញថា វាមានកន្ទុយ ដូចជាត្រីដ៍ធំមួយក្បាល។ ជាងនេះទៅទៀតនោះ នៅពេលដែលពួកគេសែង ដាក់លើរទេះរុញ គេអាចសង្កេតឃើញថា ពិតជាមានរូបរាង ប្រៀបបីដូចជាប្រុសមច្ឆា ហើយគេអាចដឹងថាជាប្រុស ដោយសារឃើញមានពុកចង្ការយ៉ាងវែង។


រូបភាព កន្ទុយត្រី ត្រូវបានមើលឃើញ យ៉ាងច្បាស់

យ៉ាងណាមិញ បន្ទាប់ពីឃ្លីបវីដេអូដ៏ចំឡែកនេះ ត្រូវបានគេបង្ហោះក្នុងបណ្តាញអ៊ីនធឺណេត មានមនុស្សជាច្រើនបានអះអាងគាំទ្រថា ពិតជាមានប្រុសមច្ឆាប្រាកដមែន ប៉ុន្តែក៏មានអ្នកខ្លះទៀត បានបដិសេធដោយអះអាងវិញថា វាគ្រាន់តែជា វីដេអូឆ្ពិនភ្នែក ឬ កាត់-ត តែប៉ុណ្ណោះ ៕

ចង់ដឹងជាក់ស្តែង ទស្សនាវីដេអូ ទាំងអស់គ្នា តើអ្នកយល់យ៉ាងណាដែរ៖

Leave a Reply

Your email address will not be published. Required fields are marked *