ញាក់សាច់! លោតមកតោងឡានចង់ទម្លុះកញ្ចក់ចូលខាំមនុស្សក្នុងឡាន…(មានវីដេអូ)

បរទេស៖ នេះគឺជាពេលវេលាដ៏គួរឱ្យរន្ធត់ ដែលសត្វពស់បានបង្ហាញខ្លួននៅលើកញ្ចក់រថយន្ត។សត្វពស់ថ្លាន់ធំមួយក្បាលនេះបានចូលពូននៅខាងក្នុងម៉ាស៊ីនឡានខណៈពេលដែលចតចោលអំឡុងពេលមានព្យុះភ្លៀងនៅឈៀងរ៉ៃភាគខាងជើងប្រទេសថៃ។

ទោះយ៉ាងណានៅពេល លោកThanin Tongiw អាយុ ២៨ឆ្នាំ បានឡើងទៅបើកឡាននៅព្រឹកថ្ងៃអាទិត្យរថយន្តកំពុងចរាចរនៅលើផ្លូវស្រាប់តែសត្វពស់បានលោតចេញពីក្នុងម៉ាស៊ីនចេញមកវាឲ្យរវើកនៅលើក្បាលឡានដូចបំរ៉ុងចង់បុកទម្លុះកញ្ចក់ចូលទៅយាយីអ្នកនៅក្នុងឡាន។

តៃកុងរថយន្តលោក Thanin បាននិយាយថា“ ខ្ញុំក្រឡេកមើលទៅកញ្ចក់នៅពេលដែលខ្ញុំក្រឡេកមើលទៅក្រោយក្បាលពស់កំពុងសម្លឹងមុខខ្ញុំ។ ខ្ញុំពិតជាតក់ស្លុត”។បែបនេះក្តីបុរសវ័យក្មេងនេះបានសម្រួលអារម្មណ៍ ហើយព្យាយាមបន្តបើកឡានបន្ត ដោយសង្ឃឹមថាពស់ថ្លាន់នឹងត្រូវរលោតចេញ។ទោះយ៉ាងណាក៏ដោយវានៅជាប់នឹងកញ្ចក់សូម្បីកម្លាំងខ្យល់នៃល្បឿនឡានក៏មិនអាចធ្វើអីវាបានដែរ។

ទីបំផុតលោកបានឈប់ឡាន ហើយពស់បានលូនរវើកពេញផ្ទៃខាងក្រៅឡានដើម្បីរកប្រហោងដែលអាចចូលក្នុងឡានបាន។ហើយនៅទីបំផុតសត្វពស់នោះបានរអិលចេញពីមុខមកចំហៀងនិងបានលោតចូលព្រៃបាត់ដោយសុវត្ថិភាព។
     
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *