អវកាសយានិករបស់NASAដែលជាប់នៅទីអវកាស១១ខែយូរបំផុតក្នុងប្រវត្តិសាស្រ្ត បានត្រឡប់មកដល់ផែនដី…(មានវីដេអូ)

កាហ្សាក់ស្ថាន៖ លោកស្រី Christina Koch ដែលជាអវកាសយានិករបស់ទីភ្នាក់ងារអវកាសណាសាអាមេរិក បានត្រឡប់ចុះមកដល់ផែនដីវិញដោយសុវត្ថិភាព កាលពី ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីគាត់ បានចំណាយពេលរស់នៅ និងបំពេញបេសកកម្មនៅលើស្ថានីយអវកាសអន្តរជាតិ ក្នុងទីអវកាស អស់រយៈពេលជិត ១១ខែ។

លោកស្រី Koch បានចុះមកដល់ផែនដី នៅម៉ោង៩ និង១២នាទីព្រឹក នៅលើទឹកដីប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីរស់នៅក្នុងភាពរសាត់អណ្ដែតលើទីអវកាសបានរយៈពេល ៣២៨ថ្ងៃ ធ្វើឱ្យគាត់ ក្លាយជាស្ត្រីទីមួយ ដែលរស់នៅលើទីអវកាសយូវបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ អំឡុងពេលបំពេញបេសកកម្ម លោកស្រី បានរស់នៅជាមួយអវកាសយានិក លោក Luca Parmitamo របស់ទីភ្នាក់ងារអវកាសអឺរ៉ុប និងលោក Alexander Skvortsov របស់ទីភ្នាក់ងារអវកាសរុស្ស៊ី។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារអបអរសារទរលោកស្រី Koch នៅលើបណ្ដាញសង្គម Twitter ផងដែរ។ លោកបានសរសេរថា៖ “ស្វាគមន៍ការត្រឡប់មកកាន់ផែនដីវិញ @Astro_Christina និងអបអរសាទរនូវការបំបែកឯកត្តកម្ម សម្រាប់ការរស់នៅយូរបំផុតលើទីអវកាស! អ្នកជាគំរូសម្រាប់យុវតីទាំងឡាយ និងធ្វើឱ្យសហរដ្ឋអាមេរិកមានមោទនភាពបំផុត!”។

លោកស្រី Koch មានអាយុ ៤១ឆ្នាំ កើតថ្ងៃទី២៨ ខែធ្នូ នៅក្រុង Michigan សិក្សាជំនាញវិស្វកម្ម។ គាត់បានបំបែកកំណត់ត្រារបស់លោកស្រី Peggy Whitson របស់ណាសា ដែលរស់នៅលើទីអវកាសបាន ២៨៩ថ្ងៃ ចន្លោះឆ្នាំ២០១៦-១៧៕

Leave a Reply

Your email address will not be published. Required fields are marked *