ក្រោយធ្វើតេស្ត លើកទី១ លោក ហួរ​ ឡាវី​ ឪពុក វី ឌីណែត បានទទួលលទ្ធផលហើយ!

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងស្រីដ៏ល្បីម្នាក់ គឺកញ្ញា វី ឌីណេត បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា រូបគាត់មានវិជ្ជមាន កូវីដ-១៩ ហេីយ​។

លុះមកដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ លោក ហួរ ឡាវី ដែលត្រូវជាឪពុក របស់ វី ឌីណែត បានប្រាប់ថា “ថ្ងៃនេះខ្ញុំបាទ ហួរ ឡាវី និងចៅប្រុស បានពិនិត្យសំណាក រកមេរោគ covid-19 រួចរាល់ហើយ ខ្ញុំកំពុងរង់ចាំលទ្ធផលពិនិត្យពីក្រុមគ្រូពេទ្យ។

    

បច្ចុប្បន្នសុខភាពខ្ញុំមានអាការធម្មតាទេ អរគុណសម្រាប់ការសួរសុខទុក្ខ និងក្តីបារម្ភ ពីបងប្អូនញាតិមិត្ត ក្នុង និងក្រៅប្រទេស ។

សូមសំណូមពរដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងខ្ញុំ និងសមាជិកគ្រួសារខ្ញុំ ក្នុងរយៈពេលមួយរយៈនេះ ពិនិត្យសំណាកនឹងរួមគ្នាធ្វើច័ត្តឡីស័កទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ជំងឺ ដ៏កាចសា​ហា​វមួយនេះ ទាំងអស់គ្នា ។”។

 

ចំណែកនៅព្រឹក ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ នេះ លទ្ធផលធ្វើតេស្ត លើកទី១ របស់ លោក ហូរ ឡាវី ចេញហើយ។

លោក​ អ៊ុក ណារីម បានបញ្ជាក់ឲ្យដឹងថា “សូមអបអរ​ សាទរ លោកគ្រូ​ ហួរ​ ឡាវី​ បានធ្វេីតេស្តលេីកទី១ ទទួលលទ្ធផល​ អវិជ្ជមាន (ខ្ញុំបាទ​ ទេីបទទួលទូរស័ព្ទពីលោកគ្រូ​ មុននេះ)​ ។

សូមជូនពរលោកគ្រូ​ ឲ្យការធ្វេីតេស្តលេីកក្រោយ ជាបន្តបន្ទាប់ តាមចំនួនកំណត់របស់ក្រសួង​សុខាភិបាល​ សូមអវិជ្ជមានទាំងអស់ទៀត​ និងសូមលោកគ្រូមានសុខភាពល្អ #បេីមិនមានការចាំបាច់សូមបងប្អូនកុំចេញក្រៅផ្ទះ #សូមកុំភ្លេចអនុវត្ត៣កុំ៣ការពារ”៕

  

Leave a Reply

Your email address will not be published. Required fields are marked *