សម្ដេចប្រមុខរដ្ឋស្ដីទី សម្រេចបញ្ចប់តំណែងលោក ព្រំ សាន ពីទីប្រឹក្សាក្រសួងព័ត៌មាន !

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យមួយបញ្ចប់តំណែងលោក ព្រំ សាន ទីប្រឹក្សាក្រសួងព័ត៌មាន ឋានៈស្មើអនុរដ្ឋលេខាធិការ។

តាមព្រះរាជក្រឹត្យ បានបញ្ជាក់ថា «បញ្ចប់មុខតំណែង ឯកឧត្តម ព្រំ សាន ពីទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើ អនុរដ្ឋលេខាធិការ»។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ  រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័ររបស់លោក ព្រំ សាន www.sanprum.news.com ផងដែរ ក្រោយពេលគេហទំព័រនេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ និងចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីពេលកន្លងទៅធ្លាប់បានសរសេរសារព្រមាន បណ្តេញលោក ព្រំ សាន្ត ដែលជាទីប្រឹក្សារបស់ក្រសួង ចេញពីការងារ បើនៅតែប្រព្រឹត្តទង្វើនាំឲ្យខូចឈ្មោះក្រសួង ដោយសារតែលោកមិនបានគោរពតាមវិជ្ជាជីវៈ៕

ប្រភពពី CNC

Leave a Reply

Your email address will not be published. Required fields are marked *