តារាទ្រព្យរយលានមែនពិត តែ Liu Yifei នៅតែប្រើរបស់មួយនេះ ១៨ឆ្នាំមកហើយ!
ក្នុងនាមជាអ្នកតំណាងរបស់ប្រេនលំដាប់ខ្ពស់ Louis Vuitton និងមានអចលនទ្រព្យរាប់មិនអស់ក៏ដោយ តែកំពូលតារាសម្ដែងស្រីចិន Liu Yifei នៅតែមានការរស់នៅបែបសន្សំសំចៃ ដោយប្រើរបស់មួយបានជិត២០ឆ្នាំ។
នៅក្នុងពិភពសិល្បៈចិន តារាសម្ដែងស្រី Liu Yifei ត្រូវបានចាត់ទុកថាសិល្បការិនីលំដាប់ A និងមានមានតម្លៃខ្លួនខ្ពស់ស្មានមិនដល់។ បណ្ដាញព័ត៌មាន Sina បានឲ្យដឹងថា តាំងពីឆ្នាំ ២០១១ ដែលខ្លួនទើបតែមានអាយុ ២៤ឆ្នាំនោះ តម្លៃខ្លួនរបស់ស្រីស្អាតរូបនេះបានឡើងដល់ ៤០ម៉ឺនដុល្លារទៅហើយ។ មកទល់ពេលនេះ តម្លៃខ្លួននេះ បានកើនឡើង១០ ទៅ២០ដងអាស្រ័យតាមស្នាដៃដែលនាងចូលរួម។ ទន្ទឹមនឹងចំណូលពីសិល្បៈ តួសៀវ ឡុងនីក៏ត្រូវបានចាត់ទុកថា រាជិនីអចលនទ្រព្យ ដោយនាងមាននៅក្នុងដៃ ផ្ទះ និងដីជាច្រើនកន្លែងក្នុងប្រទេសចិន និងអាមេរិក។
យ៉ាងណាក្ដី នៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា ស្រីស្អាត ៣៣ឆ្នាំបានប្រើកៅអីក្រហមមួយរយៈពេល ១៨ឆ្នាំមកហើយ។ តាមនោះដែរ កៅអីនេះបានតាមរូបនាងតាំងពីឆ្នាំ ២០០៣មកម៉្លេះ។ ក្រៅពីនេះដែរ ទោះបីជាខ្លួនជាអ្នកតំណាងរបស់ប្រេន Louis Vuitton ក៏ដោយ តែតួរឿងនិស្ស័យស្នេហ៍ទេវតា៣ជាតិបានពាក់អាវរងាពណ៌ក្រហមមួយ រយៈពេល១០ឆ្នាំដូចគ្នា។ តាមនោះដែរ រាល់រដូវរងាមកដល់ម្ដងៗ គេតែងតែឃើញតារាកើតឆ្នាំ ១៩៨៧ ពាក់អាវនេះរហូត ហើយមានគួបផ្សំនឹងកៅអីក្រហមនេះផងដែរ។
ក្រោយពេលឃើញទិដ្ឋភាពបែបនេះ អ្នកប្រើបណ្ដាញសង្គមបានលាន់មាត់ថា Liu Yifei គឺជារាជិនីសន្សំសំចៃតែម្ដង ព្រោះកម្រមានអ្នកណាប្រើរបស់ជិត២០ឆ្នាំបែបនេះណាស់៕
ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel
ប្រភពពី kanha