មនុស្សចម្លែក មានម្រាមដៃលើសពី១០…. (មានវីដេអូ)

ឥណ្ឌា៖ ក្មេងប្រុសជនជាតិឥណ្ឌាម្នាក់ មានឈ្មោះថា Faizan Ahmad Najar ដែលកើតមកមានម្រាមដៃដល់ទៅ១២ តាំងពីកំណើត បាននិយាយថា គេមានមោទកភាពចំពោះស្ថានភាពដ៏កម្រនេះ ព្រោះជាធម្មតាវាកើតលើទារកតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមទារកចំនួន១,៥០០នាក់។

ក្មេងប្រុសវ័យ១២ឆ្នាំរូបនេះ បានលើកឡើងអំពីអត្ថប្រយោជន៍នៃម្រាមដៃ ថាបានជួយសម្រួលដល់ការលេងកីឡា និងហ្គេមដែលគេចូលចិត្ដ ព្រោះម្រាមដៃរបស់គេអាចប្រើប្រាស់សម្រាប់ចុចលើប៊ូតុងឲ្យកាន់តែលឿន រហ័សរហួន ដូច្នេះគេអាចលេងហ្គេមបានយ៉ាងស្ទាត់ជំនាញ។ ក្នុងចំណោមហ្គេមដែលគេចូលចិត្ដ គឺ Clash Squad ជាប្រភេទហ្គេមសមរភូមិម៉្យាង ស្រដៀងហ្គេម PUBG ដែរ ដែលមានអ្នកទាញយកច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៩។

ក្មេងប្រុស Faizan រស់នៅតំបន់ Kashmir ភាគខាងជើងប្រទេសឥណ្ឌាបាននិយាយថា៖

ខ្ញុំមានមោទកភាពចំពោះវាណាស់ ខ្ញុំមិនខ្មាស់គេទេ​ ហើយក៏សំណាងផងដែរ ដែលខ្ញុំមិនត្រូវបានគេមើលងាយ ព្រោះតែរស់នៅជនបទ។
ក្មេងប្រុស Faizan
ក្រៅពីនេះ រូបគេក៏បានប្ដេជ្ញាចិត្ដថា នឹងមិនបណ្ដោយឲ្យពិការភាពរារាំងក្ដីស្រមៃឡើយ ដោយរូបគេចង់ក្លាយជាវេជ្ជបណ្ឌិត ដើម្បីព្យាបាល អ្នកដែលកើតមានមានកាយសម្បទាមិនប្រក្រតី ដូច្នេះគ្មាននរណាម្នាក់អាចមើលងាយពួកគេបានទេ។
 
គួរឲ្យដឹងដែរថា កាលពី Faizan នៅតូចគ្រួសាររបស់គេក៏ប្រុងនឹងវះកាត់ម្រាមដៃនោះចេញដែរ តែបន្ទាប់ពីពិគ្រោះជាមួយសន្ដបុគ្គល បាននិយាយថា ភ្នែករបស់គេនឹងមើលលែងឃើញប្រសិនបើវះកាត់។ ដូច្នេះគ្រួសាររបស់ Faizan បានសម្រេចចិត្ដមិនធ្វើការវះកាត់តែម្ដង៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពពី ៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *