សូមចែករំលែកបន្តផង! វិធី​បណ្តុះ​កូន​ចេក​ឱ្យ​បាន​ច្រើន​និង​ឆាប់រហ័ស​

​វត្ថុ​ត្រូវមាន ៖
– កូន​ចេក​ដែល​មាន​អាយុប្រមាណ​ជា​៣​ខែ​

– កាំបិត​, ក្តា​សម្រាប់​ហាន់​, កំបោរ​ស្លា​ម្លូ​, អង្កាម​ដុត​លាយ​ដី​និង​កម្ទេច​ស្លឹកឈើ​
– ថង់​ផ្លា​ស្ទិច​ខ្មៅ​ចោះរ​ន្ធ​ទំហំ ១​តឹក x ២​តឹក

​របៀប​ធ្វើ ៖
– ជីក​យក​គល់​ដែល​មាន​អាយុប្រមាណ​៣​ខែ​ឬ​លើស​នេះ​បន្តិច​មក រួច​ពុះ​វា​ជា​២​ចំណែក​ប៉ុនគ្នា ។​
– យក​គល់​មួយ​ចំហៀង​មក​ពុះ​ជា​៣-៤​ផ្នែក​ស្មើៗ​គ្នា​បន្ត​ទៀត (​អាស្រ័យ​តាម​ទំហំ​គល់​ចេក​) ។ ចំណែក​នីមួយៗ​ត្រូវ​មាន​ទំហំ​មុខ​ប្រមាណ ៥​សង់ទីម៉ែត្រ និង​មាន​ពន្លក​ភ្នែក​សម្រាប់​លូតលាស់ ។​

– លាយ​កំបោរ​ស្លា​ម្លូ​១​ខាំ ជាមួយ​នឹង​ទឹក​៥​លីត្រ ។ បន្ទាប់មក យក​គល់​ចេក​ខាងលើ​ទៅ​ត្រាំ​ទុក​ក្នុង​ទឹក​កំបោរ​នេះ រយៈពេល​៥​នាទី​ដើម្បី​សម្លាប់​មេរោគ​ផ្សិត ។​
– យក​ល្បាយ​ដី​ដែល​មាន​អង្កាម​ដុត​លាយ​និង​កម្ទេច​ស្លឹក​ឈើ ដាក់ចូល​ក្នុង​ថង់​ផ្លា​ស្ទិកពាក់​កណ្តាល ។ បន្ទាប់មក យក​ចំណិត​គល់​ចេក​មក​ដាក់​ចូល​ក្នុង​ថង់​នេះ​ដោយ​ដាក់​ផ្នែក​ខាង​ភ្នែក​មក​ខាង​លើ ។​
– យក​ល្បាយ​ដី​មក​លុប​កប់​ពីលើ​គល់​ចេញ ពេញ​ថង់​ផ្លា​ស្ទិច និង​ត្រូវ​ស្រោច​ទឹក​រាល់ថ្ងៃ ។ រយៈពេល​៤៥​ថ្ងៃ យើង​អាច​យក​កូន​វា​ទៅ​ដាំ​បាន​ហើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *