នរណាថាកូនអ្នកក្រ រៀនមិនពូកែនោះ?

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេឃើញមានការបង្ហោះរូបភាព និង សរសេរសារសរសើរយុវសិស្សម្នាក់ ទោះបីជាគ្រួសារក្រីក្រឪពុកជាកម្មករម្តាយសុីឈ្នួលបោកខោអាវឱ្យគេ នាងនៅតែខំប្រឹងតស៊ូរហូតជាប់ជាសិស្សពូកែទូទំាងប្រទេស ជាប់ចំណាត់ថ្នាក់លេខ ៤ ទៀតផង ។

នៅលើគណនីហ្វេសប៊ុកមួយឈ្មោះ Sideth Duong បានបង្ហោះសារមួយនិយាយពីសិស្ស ពូកែថ្នាក់ជាតិម្នាក់ឈ្មោះ រិម ស្រីនិច ថា បើទោះជាខ្លួននាងរស់នៅក្នុងគ្រួសារក្រីក្រខ្លាំង និង លំបាកយ៉ាងណាក៏ដោយ ប៉ុន្តែនាងនៅតែអាចជំនះបានរហូតទទួលបានពានទៀតផង ។

ជាមួយនឹងរូបភាព ក៏មានការសរសេរសារបន្ថែមទៀតថា “នេះគឺជាសិស្សនៃវិទ្យាល័យមង្គលបូរី ថ្នាក់ទី ១២B ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ជាតិផ្នែកអក្សរសិល្ប៍ តំណាងខេត្តបន្ទាយមានជ័យតែម្នាក់គត់ ដោយបានជាប់ចំណាត់ថ្នាក់លេខ ៤ ។ គ្រួសារនាងក្រីក្រខ្លាំងណាស់ ដោយឪពុកជាកម្មករ ម្តាយសុីឈ្នួល បោកខោអាវឱ្យគេ ។

ទោះជាយ៉ាងនេះក៏ដោយ ក៏ប្អូនមិនបណ្តែតបណ្តោយខ្លួនតាមស្ថានភាពគ្រួសារឡើយ ផ្ទុយទៅវិញប្អូនបានប្រឹងប្រែងរៀនសូត្រ រហូតមានលទ្ធផលដូចថ្ងៃនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *