អតីតគូស្នេហ៍ចាស់របស់ តារាម៉ូដែលស្រី Ngoc Trinh ប្រកាសស្វែងរកសង្សារថ្មី និងឲ្យប្រាក់ខែមួយឆ្នាំ១០ម៉ឺនដុល្លារ!

វៀតណាម ៖ ជាការពិតណាស់ដែលព័ត៌មានកំពុងផ្ទុះក្នុងប្រទេស ដែលថាមហាសេដ្ឋី Hoang Kieu អតីតមិត្តប្រុស តារាម៉ូដែលស្រី Ngoc Trinh បានជ្រើសរើសអ្នកមើលថែរូបលោក នៃជីវិតចុងក្រោយរបស់មហាសេដ្ឋីរូបនេះ ឥឡូវកំពុងតែទាក់ទាញការចាប់អារម្មណ៍គ្រប់ទីកន្លែង។ជាក់ស្ដែងជាមួយការបង្ហោះ នៅលើបណ្តាញសង្គមដោយដូច្នោះថា

រូបលោកសុខចិត្តចំណាយប្រាក់យ៉ាងច្រើនពី ៣ ម៉ឺន ៦ ពាន់ដុល្លារ ទៅ ១សែនដុល្លារ ក្នុងមួយឆ្នាំ លើស្ត្រីរូបណា អាចមើលថែការងារផ្ទះសម្បែង និងចម្អិនម្ហូបបាន។ មហាសេដ្ឋីរូបនេះ ក៏បានបង្ហើបបន្ថែមទៀតថាមនុស្សម្នាក់នេះ និងត្រូវតែឆ្លងកាត់ការជ្រើសរើស និងសម្ភាសន៍ ដ៏ស្មុគស្មាញផងដែរ។យ៉ាងណាមិញ រឿងរ៉ាវមួយនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ជាច្រើនបានបង្កចម្រូងចម្រាស

និងធ្វើបានឲ្យមនុស្សមានការហួសចិត្ដដោយបានលើកឡើងថា «ប្រើលុយដើម្បីទិញស្នេហា» ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះគឺមានមនុស្សជាច្រើនបានចេញមុខការពារមហាសេដ្ឋីរូបនេះផងដែរ៕ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *