តារាចម្រៀង ណុប បាយ៉ារិទ្ធ ទៅដល់ សណ្ឋាគារ The Great Duke Phnom Penh ភ្លាម ស្រាប់តែទំលាយអារម្មណ៍ បែបនេះថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ពិធីការិនី ចាន់ កែវនិមល ស្វាមី និងកូនស្រីម្នាក់ អាយុ ១០ឆ្នាំ មានវិជ្ជមាន កូវីដ ១៩។

 

ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក របស់ លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានប្រាប់ឲ្យដឹងថា ៖ “សេចក្ដីរាយការណ៍ បឋម 08/03/2021 គោលដៅបុរី អូរគីដេរ សែនសុខ ផ្លូវ2004 (បីនាក់) ! ធ្លាយដល់ពិធីការិនីល្បីម្នាក់ផង!

តាមការបញ្ចាក់ ឈ្មោះ កែវច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួនគាត់ + ប្តី និងកូនស្រីរបស់គាត់អាយុ ១០ ឆ្នាំ ដែលបានធ្វើតេស្តរកកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់)។

 

ហើយគាត់បានប្រាប់ថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍) ។

 

រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩ ។

 

ដោយឡែកបង កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន។”។

ស្រាប់តែ មកលដល់ ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ គ្រប់គ្នាមានការភ្ញាក់ផ្អើលម្តងទៀត ក្រោយឃើញ តារាចម្រៀងប្រុសដ៏ល្បីម្នាក់ គឺ ណុប បាយ៉ារិទ្ធ បានប្រកាសជាផ្លូវការនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖

 

“មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។

    

អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ “។

     

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ នេះដែរ លោក ណុប បាយ៉ារិទ្ធ បានប្រាប់បន្ថែមទៀតថា “ឥលូវនេះខ្ញុំបានមកដល់សណ្ឋាគារ (The Great Duke Phnom Penh)​ អតីតសណ្ឋាគារ intercon ចាស់ ១ម៉ោងជាងហើយ។

ខ្ញុំសុខសប្បាយទេបងប្អូន អរគុណ ទាំងខាងសណ្ឋាគារ ខាងក្រសួងសុខាភិបាល និង ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ និង សម្តេចគតិព្រឺទ្ធិបណ្ឌិត ដែលលោកបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ របស់កូនចៅ ដែលទទួលរងដោយការឆ្លងនៃជម្ងឺកូវីត១៩ និងបានរៀបចំរួចជាស្រេច ក្នុងបន្ទប់សម្រាក គឺមានផាសុខភាព មានខ្យល់អាកាសល្អ ខ្ញុំប្តេជ្ញាចិត្តថា នឹងព្យាយាមយកឈ្នះ ជំងឺនេះអោយបានបន្ថែមពីលើការព្យាបាលរបស់គ្រូពេទ្យ”៕

        

Leave a Reply

Your email address will not be published. Required fields are marked *