កុំមើលងាយគេតែសំបកក្រៅឲ្យសោះ!! ប្រៀបគេដូចអ្នកសុំទាន ដេញចេញស្ទើរគ្រប់តូប ចុងក្រោយបុរសម្នាក់នេះធ្វើឲ្យអ្នកលក់ស្រឡាំងកាំង ព្រោះតែក្នុងបាវ

កាលពីពេលថ្មីៗនេះ ម្ចាស់ហាងទូរស័ព្ទមួយបានចែករំលែកនៅលើ Facebook បង្ហាញឲ្យឃើញនូវលក្ខណៈដ៏ចម្លែកមួយ នៅពេលដែលបុរសម្នាក់ស្លៀកខោមិនខោអាវមិនអាវប្រៀបដូចអ្នកមនុស្សឆ្កូតអីចឹង បានចូលមកទិញស្មាតហ្វូនជាមួយលុយកន្លះបាវ ។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺអតិថិជនរូបនេះសូម្បីពុំតថ្លៃជាមួយអ្នកលក់នោះឡើយ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ។យោងតាមការបង្ហោះរបស់គាត់ បុរសម្នាក់នោះដែលស្ថិតក្នុងស្ថានភាពអត់ពាក់ស្បែកជើង អាវយឺតដាច់រខេករខាក នាំមកជាមួយបាវតូច២ ដែលអាចមានរបស់ទ្រព្យអ្វីផ្ទុកក្នុងនោះ ។ ជាមួយសក់កន្ទ្រីងកន្ទ្រើង ខ្លួនប្រាណហាក់ពុំដែលងូតទឹក បុរសរូបនោះត្រូវបានគេសន្មត់ថាជាអ្នកសុំទាន ។

ទោះយ៉ាងណា នៅពេលគាត់មកដល់ហាងទូរស័ព្ទ ស្រាប់តែគាត់បង្ហាញឥរិយាបថប្រៀបដូចអ្នកមានមួយរូប ។បន្ទាប់ពីគាត់បានសម្លឹងរកមើលម៉ូតទូរស័ព្ទនៅកញ្ចក់ដាក់តាំង ភ្លាមៗនោះ គាត់ដកចេញសាច់ពីក្នុងបាវ ក្នុងបំណងទិញទូរស័ព្ទ១គ្រឿងដែលគាត់ពេញចិត្ត ។ ដោយមិនចាំបាច់និយាយអ្វីច្រើននោះ ហេតុនេះម្ចាស់ហាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាគាត់សូម្បីពុំតថ្លៃ ឬ សួរនាំការបញ្ចុះតម្លៃ សាំញ៉ាំច្រើន ។


ទោះយ៉ាងណា គាត់ក៏បានការអធ្យាស្រ័យពីម្ចាស់ហាងផងដែរ ដែលគាត់មានតែលុយរាយសុទ្ធបែបនេះ ដែលលុយរាយកន្លះបាវទាំងនោះសុទ្ធតែប្រភេទក្រដាស ២០ បាត ។គួររម្លឹកផងដែរថា កាលពីពេលកន្លងមក បុរសថៃវ័យចំណាស់ម្នាក់ដែលស្លៀកខោមិនខោអាវមិនអាវ បានធ្វើឲ្យអ្នកលក់ភ្ញាក់ផ្អើលម្តងរួចមកហើយ បន្ទាប់ពីគាត់បានចូលទៅទិញម៉ូតូធំម៉ាក Harley Davidson ជាមួយសាច់ដ៏សន្ធឹកសន្ធាប់បែបនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *