វិធីចិញ្ចឹមកង្កែប២យ៉ាងដែលងាយជាងគេ ដែលបងប្អូនគួរតែសាកល្បង….!!

ការចំណាយដើមទុនទៅលើមុខរបរចិញ្ចឹមកង្កែបគឺជាអាជីពម្យ៉ាងដែលកសិករតាមបណ្តាខេត្តផ្សេងៗមានការចាប់អារម្មណ៍និងនិយមងាកមកចិញ្ចឹមកង្កែបកាន់តែច្រើនឡើង។ក្រៅពីកសិករចំណាយដើមទុនលើការធ្វើអាងស៊ីម៉ង់ឬទិញសំណាញ់បណ្តែតលើស្រះទឹកក្នុងការចិញ្ចឹមកង្កែបហើយ កសិករ មួយចំនួនបានប្រើគំនិតច្នៃប្រឌិតអភិវឌ្ឍវិធីចិញ្ចឹមកង្កែបជាការសន្សំ សំចៃដើមទុន ដោយការចិញ្ចឹម កង្កែបក្នុងដបប្លាស្ទិក និងចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន។ 
 
ដោយគ្រាន់តែស្វែងរកសំបកកង់ ឡានចាស់ៗមកដាក់ពីលើជាថ្នាក់ៗ ដាក់ទឹករួចយកកូនកង្កែបមកចិញ្ចឹម ដោយប្រើរយៈពេលប្រហែលជា២ខែ អាចចាប់យកទៅលក់បាន។អ្នកដែលចូលចិត្តចិញ្ចឹមកង្កែបនៅជិតផ្ទះ សូមណែនាំឱ្យចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន។ ក្រៅពី សន្សំសំចៃទឹកហើយ ការចិញ្ចឹ​មកង្កែបក្នុងសំបកកង់ឡានធំលឿនជាងកង្កែបដែលចិញ្ចឹមក្នុងសំណាញ់បណ្តែតក្នុងស្រះដែលត្រូវចំណាយពេល ៣ ខែ។

រីឯកង្កែបចិញ្ចឹមក្នុងសំបកកង់ឡានត្រូវ ចំណាយពេល២ខែប៉ុណ្ណោះអាចចាប់លក់បាន៣-៤ក្បាល/គីឡូក្រាម ហើយដាក់សំបកកង់ឡាន ជាន់គ្នាជាថ្នាក់១ ឈុត អាចចិញ្ចឹមកង្កែបបាន១០០ក្បាល។តាមធម្មតាចំណីដែលប្រើសម្រាប់ ចិញ្ចឹមកង្កែបគឺ ចំណីកង្កែបដែលដាក់លក់នៅតាមផ្សារ ប៉ុន្តែដើម្បីសន្សំសំចៃដើមទុន អាចសាកល្បងនាំយកចំណីត្រីអណ្តែង មកឱ្យក៏បាន ឬលាយជាមួយចេកណាំវ៉ាក្នុងចំណីឱ្យកង្កែបស៊ី កង្កែបនឹងធំតាមធម្មតាហើយធ្ងន់ទៀតផង។ 
 +++វិធីចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន ++ឧបករណ៍ -សំបកកង់ឡាន(ទំហំសំបកកង់ត្រាក់ទ័រ ចិញ្ចឹមបាន១០០ក្បាល,ទំហំសំបកកង់ឡានដំរីទឹក ចិញ្ចឹមបាន៥០ក្បាល,ទំហំសំបកកង់ឡានដែលមានកង់៦ចិញ្ចឹមបាន៣០ក្បាល,ទំហំកង់ឡានធម្មតាដែលមានកង់៤ ចិញ្ចឹមបាន ២០ ក្បាល) -ខ្សាច់គ្រើមៗ -កញ្ច្រែង -កង្កែបពូជ(ទិញកូនកង្កែប) -កំបោរសរ -ចំណីកង្កែបឬត្រីអណ្តែង -ថាសដាក់ចំណី
  
+វិធីចិញ្ចឹម -រកទីកន្លែងសម្រាប់ចិញ្ចឹមកង្កែប (ត្រូវពន្លឺព្រះអាទិត្យជាប្រចាំ) -ប្រើខ្សាច់គ្រើមៗ មកទ្រាប់កម្រាស់១៥សង់ទីម៉ែត្រ -បន្ទាប់មកយកកញ្ច្រែងទ្រាប់ផ្ទៃបាត -យកថ្មតូចៗល្អិតៗចាក់ទ្រាប់ពីលើកញ្ច្រែង កម្រាស់៧សង់ទីម៉ែត្រ -យកកង់ឡានដាក់ជាន់ជាថ្នាក់ៗ(ចំនួន៣កង់ឡាន) -យកកង្កែបមកចិញ្ចឹម -នាំយកកញ្ចែ្រងមកគ្របពីលើ ដើម្បីការពារកង្កែបលោតចេញ 
  
+ចំណី -ប្រើចំណីត្រីអណ្តែងគ្រាប់ធំ ឱ្យ្ងកង្កែបរាល់ពេលព្រឹក ល្ងាច ដោយដាក់ក្នុងថាសជាន់ក្រោម -ចំណីបន្ថែមអាចឱ្យត្រកួនដែលហាន់ល្អិតៗ ឱ្យរាល់ ២ ថ្ងៃ/ម្តង -ដាក់ទឹកជាន់ទី១ និង ២ ហើយបញ្ចូលទឹកថ្មីរាល់ ៣ ថ្ងៃ/ម្តង -លាងថ្មី និងឧបករណ៍ឱ្យស្អាតលាងដោយទឹកស្អាតឬទឹកអតិសុខុមកាយផ្លែឈើ(microorganism) -ប្រើភើ្លងបញ្ឆោតសត្វល្អិតឱ្យកង្កែបស៊ីជាចំណីបន្ថែម -ពូជកង្កែបអាចរកទិញបានតាមកសិដ្ឋានទូទៅ -រយៈពេលនៃការចិញ្ចឹមប្រហែលជា២ខែនឹងបានកង្កែបឆាខ្ញីហើយ៕ 
 

ប្រភពពី ៖ khmeryulong

Leave a Reply

Your email address will not be published. Required fields are marked *