កុំចេះតែហ៊ាន បុរសម្នាក់បង្ហោះរូបពស់ធំ១ក្បាល ចុងក្រោយ…

ចម្លែកៗ៖ កាសែត China Morning Postបានចុះផ្សាយនៅថ្ងៃទី០៥ កក្កដា កន្លងទៅថ្មីៗនេះ ឲ្យដឹងថា បុរសម្នាក់នៅតំបន់នារតីប្រទេសចិនទើប ត្រូវបានចាប់ ខ្លួនក្រោមបទចោទប្រកាន់ «ឃោសនាព័ត៌មានមិនពិតបង្កទៅជាចលាចល »។ប៉ូលីសចិនបាន ចែករំលែកលើបណ្តាញ Weiboថា លោកចាង បានត្រូវចា.ប់ ខ្លួន ដោយកកម្លាំងពិសេសមួយត្រូវបានបង្កើត ដើម្បីស៊ើបអង្កេតព័ត៌មាន ដែល «បង្កចំណាប់អារម្មណ៍ច្រើន និង ការភ័យខ្លាចរាលដាល »។

បើតាមរូបភាព ដែលបុរសត្រកូលចាងនេះបង្ហោះ លើបណ្តាញ Weiboនៅសប្តាហ៍មុន គេ ឃើញពស់ធំ១ក្បាល ដែលគ្រាន់តែក្រឡេកមួយខ្វាច់ ក៏អាចដឹងបានដែរថា ជារូបកាត់ត«Photoshop»ហើយវា ជាពស់ពុំមែនជា «នាគ »ទេ។

បុរសខាងលើសើចមិនត្រូវរឿង ដោយបុរសរូបនេះបានបង្ហោះរូបភាព និងសំណេរថា៖ «នាគដ៏ធំប្រវែង១២០ម៉ែត្រវិជ្ជមាត្រ ១,៥ ម៉ែត្របានចេញផុសពីផ្ទៃទឹកនៅល្ងាចនេះ ទាក់ទាញមនុស្សរាប់ពាន់នាក់មកមើល។ ក្រុមអ្នកជំនាញការក៏ និយាយថា នាគនេះមានទាក់ទងដល់ការរញ្ជួយដីនៅស៊ីឈួន»។ ម្ចាស់រូបភាពនេះ ពោលថា «ខ្ញុំមានបំណងលេងសើចបន្តិចប៉ុណ្ណោះ!»។

យ៉ាងណាការលេងសើចបែបនេះបាននាំផ្លូវឲ្យបុរសនេះចូលគុ «លេង »ដែរនិងមិនទាន់ដឹងថា រយៈពេលប៉ុន្មានទេ។ មានអ្នកខ្លះបានសើចចំអកថា នេះហើយចង់ល្បីពេក ជាប់គុគព្រោះបង្ហោះព័ត៌មាន និង រូបភាពថានាគដ៏ធំប្រវែង ១២០ ម៉ែត្របានចេញពីរូងឡើងមកលើផ្ទៃទឹក…ថ្ងៃក្រោយឲ្យរាងលេងសើចខុសរឿង។

Leave a Reply

Your email address will not be published. Required fields are marked *