កូនខ្មែរម្នាក់ នាំឲ្យកម្ពុជាមានកិត្តិយសណាស់! គាត់ក្លាយជាយុវជនអាស៊ានទី១ ដែលទទួលពានរង្វាន់វីរយុវជន…

កម្ពុជា៖ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះតារាចម្រៀង សាយ ដែលមានឈ្មោះដើមអ៊ួនបឋមបានទទួពានរង្វាន់វីរយុវជនឆ្នាំ ២០២០ ហើយ ពីសមាគមអន្តរជាតិយុវជន និង សិស្សនិស្សិតដើម្បីសន្តិភាព ដែលហៅកាត់ថា IAYSP ។

ក្នុងនោះ សាយ ត្រូវបានទទួលរង្វាន់វីរយុវជននេះបាន ក៏ព្រោះតែបន្ទាប់ពីឃើញសកម្មភាពមនុស្សធម៌នៃការរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរតាមរយៈកម្មវិធ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» គណៈកម្មការនៃសមាគម IAYSP ក៏បានវាយតម្លៃ និង ជ្រើសរើសសាយ ជាបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវពានរង្វាន់មួយនេះ ។

ជាមួយគ្នានេះ លោក សាយ ក៏បានឲ្យដឹងដែរថា «ពានរង្វាន់ដែលលោកទទួលនេះ គឺមិនមែនសម្រាប់ខ្លួន តែសម្រាប់ប្រជាជនកម្ពុជា ។ ម្យ៉ាងវិញទៀតនោះ គឺមិនមែនតែលោកម្នាក់ទេដែលអាចជួយសង្គម និង ក្លាយទៅជាវីរយុវជននោះ គឺ សូម្បីតែអ្នកទាំងអស់គ្នា ប្រជាជនទាំងអស់គ្នាក៏អាចធ្វើបាន ធ្វើសង្គម គឺជារបស់យើងគ្រប់ៗរូប» ។អ្វីដែលកាន់តែគួរឲ្យរំភើប និង កាន់តែកោតសរសើរដល់ម្ចាស់បទ «ងប់ងល់» រូបនេះទៀតនោះបើតាមការឲ្យដឹងពីលោកបណ្ឌិតតាំងគឹមស្រ៊ុយ ប្រធាន IAYSP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានប្រាប់មកកាន់ «ប្រជាប្រិយ» ថា «ពានរង្វាន់វីរយុវជនដែលលោកសាយទទួលបាននេះគឺជាពានទី១ និងពានដំបូងបំផុតនៃសមាជិក IAYSP នៃប្រទេសអាស៊ីប៉ាស៊ីហ្វិកទាំងជាង ៤០ ប្រទេស» ។

      

Leave a Reply

Your email address will not be published. Required fields are marked *