របួសដោយរលាកភ្លើង គួរថែទាំដោយរបៀបណាទើបល្អ?

ភាគច្រើនការរបួសដោយរលាកតិចតួចអាចថែរក្សាដោយខ្លួនឯងនៅផ្ទះបានដោយមិនបាច់ត្រូវទៅជួបពេទ្យឡើយ។ ភាពធ្ងន់ធ្ងរនៃការរលាកគឺអាស្រ័យទៅតាមកន្លែងដែលវាគ្របដណ្តប់ និងជម្រៅដែលវាកើតមាន។ សម្រាប់ការរលាកកម្រិតទីមួយប៉ះពាល់តែស្រទាប់ស្តើងខាងលើគេប៉ុណ្ណោះ។ ការរលាកកម្រិតទីពីរកើតឡើងលើស្រទាប់ជ្រៅជាងនេះ។ ការរលាកកម្រិតទីបីវិញគឺធ្ងន់ធ្ងរបំផុត ព្រោះវារលាកពេញស្រទាប់ស្បែកទាំងមូល ដែលអាចបំផ្លាញវាផង និងជាលិកានៅខាងក្រោមនោះផង។

ចូរទៅជួបគ្រូពេទ្យបើសិនជាការរលាកនោះគឺខ្មៅក្រហម និងមើលទៅរលោង និងពងបែក ព្រោះវាជាសញ្ញានៃការរលាកកម្រិតទីពីរ។ ចូរស្វែងរកការព្យាបាលភ្លាមៗបើសិនជាស្បែកទៅជាស្ងួត និងរឹងដូចជ័រកៅស៊ូ ជាមួយនឹងស្នាមស ត្នោត ឬខ្មៅ។ ទាំងនេះគឺជាសញ្ញាទាក់ទងនឹងការរលាកកម្រិតទីបី។

ដើម្បីព្យាបាលការរលាកតិចតួច យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

ចូរត្រាំទឹកត្រជាក់ ឬស្អំទឹកត្រជាក់នៅលើកន្លែងដែលរលាកនោះ ១០នាទី
ចូរសម្ងួតជាមួយនឹងក្រណាត់ស្អាត និងគ្របដោយកំប្រេះ ឬបង់អត់ស្អិតដែលស្អាត
មិនត្រូវលាបប័រពីលើឡើយដោយសារវាអាចធ្វើឲ្យមានការបង្ករោគបាន

កុំបំបែកពងទឹក
ថ្នាំបំបាត់ការឈឺចាប់ដោយមិនបាច់មានវេជ្ជបញ្ជាក៏អាចប្រើបានដើម្បីជួយបន្ថយការរលាក និងឈឺចាប់បានដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *