ផ្អើលអ្នកភូមិ! សម្រុកទៅអុចធូបសុំលេខឆ្នោតពីដំបូកដុះឡើងមុខដូចមនុស្ស!

បរទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពព័ត៌មានបានអោយដឹងថាហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនៅស្រុកប្រាសាទ ខេត្តសុរិន្ទ ប្រទេសថៃ បន្ទាប់ពីអ្នកស្រុកបានឃើញ

ដំបូកមួយដ៏ចម្លែកដុះមកដោយមានរូបរាង និង មុខមាត់ដូចជាកូនក្មេងប្រុសម្នាក់ដែលអ្នកស្រុកហៅថា អាខៃ ជាព្រលឹង

កុមារដែលជនជាតិថៃមានជំនឿថាស័ក្ដិសិទ្ធិ អាចសុំលាភសុំជ័យបានតាមបំណងប្រាថ្នា។ ក្នុងនោះផងដែរម្នាក់ៗមិនចាំ

យូរ ក៏សម្រុកទៅសុំលេខឆ្នោតព្រោះមានជំនឿថាដឹងតែចាក់ត្រឹមភ្លឹមៗតែម្តង ឯអ្នកខ្លះទៀតក៏បានទៅសុំលាភជ័យទៅ

មានបំណងរៀងៗខ្លួនផងដែរ។ តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺថាអាជ្ញាធរស្រុកប្រាសាទ ខេត្តសុរិន្ទក៏កំពុងតែស៊ើបអង្កេតដើម្បីឱ្យដឹងជាក់ច្បាស់ថា ដំបូកនេះដុះដោយធម្មជាតិដោយខ្លួនឯង ឬ ក៏ជាការបង្កើតឡើងរបស់ជនណាម្នាក់ ព្រោះដោយហេតុថា ដំបូកនេះវាដុះមកចម្លែកដែលមានរូបរាងដូចមនុស្សច្បាស់ៗតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *