កំពុងបើកឡានសុខៗ ស្រាប់តែពស់វារអើតក្បាលនៅក្រៅបង្អួច…(មានវីដេអូ)

ប្រទេសអូស្ត្រាលី៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការភ្ញាក់ផ្អើល និងអស់សំណើច ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព ពស់មួយក្បាលវារអើតក្បាលនៅក្រៅបង្អួចឡាន។តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយនាង Rachael Pace នៅលើដងផ្លូវមួយកន្លែង ស្ថិតក្នុងរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលី ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា នៅពេលកំពុងធ្វើដំណើរ មានពស់មួយក្បាលបានវារអើតក្បាលនៅខាងក្រៅបង្អួចឡាន ដែលកន្ទុយរបស់វានៅជាប់ចង្រឹងដែកឡានខាងក្រោយ ហើយវាក៏បានវារងាកឆ្វេងស្ដាំ និងចុះឡើងយ៉ាងព្រងើយ។ ទន្ទឹមនឹងនេះដែរ វាបានធ្វើឲ្យនាង Rachael ព្រមទាំងមិត្តប្រុសរបស់នាង ភ័យបន្ដិចបន្ដួច និងអស់សំណើចយ៉ាងខ្លាំងផងដែរ។យ៉ាងណាមិញ ចំពោះហេតុការណ៍ខាងលើនេះ មិនបានបង្កឲ្យនរណាម្នាក់ ឬសត្វពស់មានរបួសឡើយ ដែលនាង Rachael និងមិត្តប្រុស បានឈប់ឡាន ហើយសុំជំនួយពីអ្នកក្បែរៗនោះ ឲ្យជួយចាប់សត្វពស់ និងព្រលែងវាចូលទៅក្បែរបឹងផងដែរ។


បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *