បុរសម្នាក់ឃើញសុនខរបស់គាត់ដើរខ្ញើចៗ ខំយកវាទៅស្កេនអស់លុយ៤០០ដុល្លារ ដល់ចេញលទ្ធផលមក ដាច់ចង្កេះហ្មង

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិអង់គ្លេសម្នាក់ ខំចំណាយប្រាក់អស់រាប់សិបដុល្លារអាមេរិក ដើម្បីឲ្យពេទ្យសត្វពិនិត្យមើលជើងសុនខរបស់គាត់ បន្ទាប់ពីឃើញវាដើរលើកជើងមុខម្ខាង ហាក់ដូចជាឈឺចាប់ខ្លាំងណាស់អីចឹង។

មុនដំបូងឡើយ លោក Russell Jones វ័យ ៥៣ឆ្នាំ រស់នៅទីក្រុងឡុងដ៍ បានកត់សម្គាល់ឃើញថា បន្ទាប់ពីខ្លួនគាត់ផ្ទាល់បានរងរបួស.កជើងមក ស្រាប់តែសុនខរបស់គាត់ឈ្មោះ Billy អាយុ ៨ឆ្នាំ បានចាប់ផ្តើមដើរលើកជើងមុខរបស់វាម្ខាងឡើង នៅរៀងរាល់ពេលវាដើរ។ ជាក់ស្ដែង លោក Jones ក៏បានបង្ហោះវីដេអូឃ្លីបមួយទៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ដែលបង្ហាញថាសុនខ Billy បានដើរដំណើរខ្ញើចៗទន្ទឹមនឹងគាត់ ខណៈពេលគាត់កំពុងដើរកាន់ឈើច្រត់។

លោក Jones បាននិយាយថា គាត់បានចំណាយអស់ប្រាក់ប្រហែល ៤០០ដុល្លារអារមេរិក ដើម្បីឲ្យបសុពេទ្យពិនិត្យ Billy និងថតកាំរស្មី X ជើងរបស់វាដែលឈឺនោះ ប៉ុន្ដែក្រោយពេលពិនិត្យចប់សព្វគ្រប់ គ្រូពេទ្យជំនាញហាក់រកមិនឃើញថាវាកើតអីនោះឡើយ។ ហើយពេទ្យបានប្រាប់គាត់ថា តាមពិតទៅសុនខកំហូចមួយក្បាលនេះមិនឈឺអីទេ គឺវាគ្រាន់ធ្វើត្រាប់តាមលោកប៉ុណ្ណោះ៕

លោក Jones

Leave a Reply

Your email address will not be published. Required fields are marked *