គិត​ទៅ​អំណាច​នៃ Make Up កែ​តារា​ស្រី​វ័យ​ក្មេង​ដ៏​ស្អាត​ម្នាក់ ទៅ​ជា​យាយ​ចាស់​ ដូចប៉ះដាក់!

រូបភាព​ប៉ុន្មាន​សន្លឹក បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​នៅ​លើ IG មាន​អស់​សំណើច និង​ហួស​ចិត្ត​ក្រោយ​ពី​ឃើញ​ថា នោះ​គឺ​ជា​រូប​ភាព​របស់​តារា​ស្រី​ម្នាក់​ដែល​មាន​វ័យ​ក្មេង និង​ស្រស់​សោភា ប៉ុន្តែ​ដោយ​សារ​តែ​ការ​តុបតែង​មុខ បាន​ធ្វើ​ឲ្យ​នាង​ប្រែ​ក្លាយ​ជា​យាយ​ចាស់​ម្នាក់ មិន​ស្ទើរ​មិន​យល់។

រូប​នេះ គឺ​តារា​ស្រី​ល្បី​ក្នុង​បទ “បង​មិន​មែន​ធនាគារ”។ តាម​រូបភាព តារា​ស្រី​មក​ពី​ខេត្ត​កំពត ត្រូវ​បាន​គេ​ផាត់​មុខ តុបតែង​កាយ​ឲ្យ​ក្លាយ​ជា​យាយ​ចាស់​ម្នាក់ ដែល​គេ​សន្និដ្ឋាន​ថា ជា​ការ​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង ឬ​ភាពយន្ត​ណា​មួយ។ ភ្ជាប់​ជាមួយ​រូបភាព​ទាំង​នោះ កញ្ញា គឹម​ហួរ ​បាន​សរសេរ​បែប​លេង​សើច​ថា “គេង​មិន​លក់​ទេ​យប់​នេះ ចៅៗអើយ យាយគិតច្រើន ព្រោះតាបែកចិត្ត”។

ប្រិយមិត្ត​ជា​ច្រើន​បាន​សម្ដែង​ការ​ហួស​ចិត្ត និង​អស់​សំណើច ដោយ​សារ​រូប​ភាព​ប៉ុន្មាន​សន្លឹក​នេះ ដែល​បាន​ប្រែ​ក្លាយ គឹមហួរ ដ៏​ស្រស់​ស្អាត ទៅ​ជាមួយ​យាយ​ចាស់​ម្នាក់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ប្រិយមិត្ត​ខ្លះ​លាន់​មាត់ “ដល់​ក!” អ្នក​ខ្លះ​អស់​សំណើច​រៀង​ៗ​ខ្លួន។

គឹម​ហួរ មាន​ស្រុក​កំណើត​នៅ​ខេត្តកំពត ហើយ​នាង​ជា​អតីតFreshie ឆ្នាំ២០១៤ នាង​ទើប​តែ​លេច​មុខ​ខ្លាំង​នៅ​ចុង​ឆ្នាំ ២០២០ ក្រោយ​បាន​ចូល​រួម​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​ជា​ច្រើន​របស់​ហង្សមាស ដូចជា បទរបស់ ខេមរៈ សរិរីមន្ដ សុំ សុវណ្ណារ៉ាក់, នី រតនា ណុប បាយ៉ារិទ្ធ និង ថែល ថៃ ជា​ដើម។ ស្នាដៃ​លេចធ្លោ​ចុង​ក្រោយ​មួយ​របស់​នាង គឺ​តាម​រយៈ​វីដេអូ​ចម្រៀង​បទ “បង​មិន​មែន​ជា​ធនាគារ” ច្រៀង​ដោយ​លោក អៀង វុត្ថា៕

អត្ថបទ៖ ទារិកា
ប្រភពពី news sabay

Leave a Reply

Your email address will not be published. Required fields are marked *