ក្មេងស្រីតូចម្នាក់នេះ ខំសើចបន្លប់ ខណៈឪពុកកាត់ក្រចកឲ្យ កំពុងល្បី ពេញអ៊ីនធើណេត (មានវីដេអូ)

បរទេស៖​ ក្មេងស្រីតូចម្នាក់ កំពុងតែល្បីខ្លាំង នៅលើបណ្តាញអ៊ីនធើណេត ទាំងខ្លួនមិនទាន់ចេះនិយាយ សូម្បីតែមួយម៉ាត់ ប៉ុន្តែក្មេងស្រី ដ៏គួរឲ្យស្រលាញ់រូបនេះ ចេះស្ទីលសើចបន្លំ មិនចង់ឲ្យ​ឪពុក កាត់ក្រចកដៃឲ្យ។

តាមឃ្លីបវីដេអូមួយ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក និងគេហទំព័រយូធូប ដោយបុរសម្នាក់ ដែលមានឈ្មោះថា Marcelinha Dos Santos Iwama ជាឪពុករបស់ក្មេងស្រីរូបនោះ បានបង្ហាញឲ្យឃើញ ពីភាពគួរឲ្យអស់សំណើច និងគួរឲ្យគ្រឺត ចំពោះក្មេងស្រីរូបនោះ ព្រោះថានាង ពិតជាចេះណាស់ ដោយតែងតែ បន្លំធ្វើជាសើច ច្រើនលើកច្រើនសារ ទាំងភ័យ ហើយចង់យំ នៅពេលដែល ឪពុករបស់នាង ព្យាយាមកាត់ក្រចង ឲ្យនាង។ ដោយសារតែទប់មិនបាន ឪពុកកូនទាំងពីរនាក់នោះ ក៏បានផ្ទុះសំណើច ដាក់គ្នាទៅវិញទៅមក តែម្តង។

យ៉ាងណាមិញ ក្មេងស្រីតូចម្នាក់នេះ ត្រូវគេប្រសិទ្ធនាមថា ជាអ្នកកំប្លែងវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្រ្ត របស់គេហទំព័រ យូធូប ផងដែរ៕
តោះ! ចង់ដឹងថា ក្មេងស្រីនោះ គួរឲ្យស្រលាញ់ និងអស់សំណើច យ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *