ភ្ញាក់ផ្អើល! ប្តីប្រពន្ធ១គូ បាញ់បានជ្រូកព្រៃ ១ក្បាល ចាប់វះ..ពោះ ឃើញសាច់ ពណ៌ខៀវចម្លែក

សហរដ្ឋអាមេរិក៖ ប្តីប្រពន្ធមួយគូ បានប្រទះឃើញ សត្វជ្រូកព្រៃមួយក្បាល នៅឯកសិដ្ឋានរបស់ខ្លួន ក៏សំរេចចិត្តបាញ់វា ដើម្បីយកសាច់បរិភោគ ប៉ុន្តែនៅពេញដែល ពួកគេវះពោះ សត្វជ្រូកនោះ ក៏ស្រាប់តែមាន ការភ្ញាក់ផ្អើល កើតឡើងតែម្តង។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្តីប្រពន្ធខាងលើ បានចេញទៅកសិដ្ឋាន របស់ខ្លួន នៅឯទីក្រុង Morgan Hill រដ្ឋកាលីហ្វញ៉ា ក៏បានប្រទះនឹង សត្វជ្រូកព្រៃមួយក្បាល ទើបពួកគេសម្រេចចិត្ត បាញ់វាឲ្យងាប់ ដើម្បីយកសាច់បរិភោគ។

ពេលយកសត្វជ្រូកព្រៃនោះ មកដល់ផ្ទះវិញ ប្តីប្រពន្ធមួយគូនោះ មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថានៅពេលដែល ពួកគេកំពុងតែ ពន្លះស្បែកវា ពួកគេក៏បានចាប់ផ្តើម ប្រទះឃើញភាព មិនប្រក្រតីតែម្តង គឺនៅក្រោមស្បែក របស់សត្វជ្រូកនោះ ឃើញមានសាច់ ពណ៌ខៀវខ្ចី ប្រៀបដូចជា មាននរណាម្នាក់ យកថ្នាំពណ៌ មកលាបពីលើវាអីចឹង។

ប្តីប្រពន្ធទាំងពីរ បានប្រាប់ឲ្យដឹងថា សាច់ខាងក្នុង និងឈាម របស់សត្វជ្រូកព្រៃ មួយក្បាលនោះ គឺមានពណ៌ធម្មតា នោះទេ ខុសប្លែកតែ សាច់ផ្នែកខាងលើ ដែលមានពណ៌ខៀវចម្លែក ដែលពួកគេមិនដែល ជួបប្រទះពីមុនមកទេ បើទោះបីជាពួកគេ បានធ្វើការបរបាញ់សត្វព្រៃ ដើម្បីបរិភោគ ជាច្រើនក្បាល មកហើយក្តី។

បច្ចុប្បន្ននេះ សត្វជ្រូកព្រៃ មួយក្បាលនោះ ត្រូវបានគេដឹក យកទៅធ្វើការពិសោធន៍ នៅឯសាកលវិទ្យាល័យ នៃរដ្ឋកាលីហ្វញ៉ា ដើម្បីស្វែងរកមូលហេតុ ដែលធ្វើឲ្យវាមានភាពចម្លែក ខុសពីធម្មតាយ៉ាងដូច្នោះ៕

Leave a Reply

Your email address will not be published. Required fields are marked *