ស្រៀវជំនួស! តៃកុងឡាន ប្រើតែឈើមូលៗពីរដើម ធ្វើស្ពានឆ្លងប្រឡាយ និងបើកថយក្រោយយ៉ាងពូកែ (មានវីដេអូ)

ប្រទេសចិន៖ មហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល និងប្រហោងពោះជំនួស ជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានគេថតបង្ហោះចែកចាយ នូវសកម្មភាពរបស់តៃកុងឡានម្នាក់ឈ្មោះ Zhang ដែលហ៊ានប្រថុយបើកឆ្លងប្រឡាយ​ទឹក តាមរយៈស្ពានបណ្ដោះអាសន្នមួយ ដែលផ្គុំឡើងដោយប្រើឈើតែពីរដើមប៉ុណ្ណោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះត្រូវបានថតកាលពីថ្ងៃអង្គារកន្លងទៅ នៅឯទីក្រុង Kunming ភាគខាងត្បូងខេត្ដយូណាន ប្រទេសចិន និងបានបង្ហោះនៅលើគេហទំព័រ Kuaishou ដោយលោក Lao Kun ដែលបានឃើញហេតុការណ៍នេះ។

ជាក់ស្ដែង ក្នុងវីដេអូឃ្លីបដែលមានរយៈពេលជាង២នាទី បានបង្ហាញឲ្យឃើញថា អ្នកបើកបរបានបើកលើស្ពានបណ្តោះអាសន្ន ដែលធ្វើឡើងពីដើមឈើរាងមូលៗចំនួន២ដើម ជាមួយនឹងការបើកថយក្រោយយឺតៗយ៉ាងស្ទាត់ជំនាញ ប្រកបដោយភាពក្លាហាន បានធ្វើឲ្យគាត់អាចឆ្លងផុតប្រឡាយទៅដល់ផ្នែកម្ខាងទៀតយ៉ាងងាយ ដោយប្រើពេលជាង១នាទី។ជុំវិញករណីនេះ ​អ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើន បានសម្ដែងការអបអរដល់លោក Zhang ចំពោះជំនាញបញ្ជាចង្កូតដ៏អស្ចារ្យរបស់គាត់ និងមិននឹកស្មានដល់ថាគាត់អាចធ្វើបាននោះឡើយ។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *