វិធីសង្គ្រោះបឋមសម្រាប់អាការៈរលាកភ្លើង!

សម្រាប់ការរលាកភ្លើងខ្លាំងកម្រិតទីពីរ និងទីបី

ចូរយកជនរងគ្រោះចេញពីកន្លែងដែលរលាក ដោយចាំថាមិនត្រូវដាក់អ្នកសង្គ្រោះគេនោះស្ថិតក្នុងសភាពគ្រោះថ្នាក់ដែរឡើយ
ចូរកាត់ខោអាវដែលរលាកៗចេញឲ្យអស់ពីលើរាងកាយអ្នកជំងឺ
ចូរទូរស័ព្ទហៅឡានពេទ្យ

នៅពេលជនរងគ្រោះស្ថិតនៅកន្លែងមានសុវត្ថិភាពហើយ ចូរធ្វើឲ្យគេកក់ក្តៅ និងនៅឲ្យស្ងៀម។ ចូរព្យាយាមគ្របតំបន់ដែលរលាកលើស្បែកជាមួយនឹងក្រណាត់ដែលស្អាតតាមតែអាចធ្វើទៅបាន។ មិនត្រូវប្រើទឹកកគ្របពីលើជនរងគ្រោះទេ ព្រោះវានឹងធ្វើឲ្យសីតុណ្ហភាពរាងកាយចុះទាប និងត្រជាក់ខ្លួនខ្លាំងបាន។
ការរលាកនៅលើមុខ ប្រអប់ដៃ និងប្រអប់ជើងគួរតែពិចារណាថា ជាការមានរបួសដែលត្រូវការព្យាបាលដែរ។
ការរលាកតិចតួច ក្នុងកម្រិតទីមួយ ឬទីពីរ ដែលស្ថិតនៅតំបន់តូចៗនៃរាងកាយ

ចូរលាងសម្អាតរបួសជាមួយនឹងទឹកក្តៅឧណ្ហៗ
រាល់ចិញ្ចៀន ខ្សែក្រវ៉ាត់ និងរបស់របរជាប់ខ្លួនគួរតែដោះចេញឲ្យអស់ព្រោះកន្លែងដែលពាក់នេះអាចនឹងហើម ហើយក៏ត្រូវការកាត់ស្បែកបន្ថែមទៀតដែរបើសិនជានៅបន្តពាក់ទៀត។

របួសដែលរលាកអាចនឹងត្រូវរុំជាមួយនឹងថ្នាំផ្សះប្រភេទលាប។
បើសិនជាខ្លាចការរលាកនេះស៊ីជ្រៅទៅខាងក្នុង ហើយប្រហែលជាវាគឺកម្រិតទីពីរ ឬទីបី ចូរទៅឲ្យពេទ្យពិនិត្យ និងវាយតម្លៃភ្លាម។
ការចាក់វ៉ាក់សាំងតេតាណូសគួរតែត្រូវធ្វើ ឬចាក់ម្តងទៀតបើសិនជាចាំបាច់៕

ប្រភពពី health

Leave a Reply

Your email address will not be published. Required fields are marked *