សញ្ញា​ទាំងនេះ​ បង្ហាញថា​ថ្លើម​របស់​អ្នក​ផ្ទុក​ជាតិពុល​ហួសប្រមាណ ជាហេតុ​បណ្តាលឱ្យ​ធាត់!​

​ថ្លើម​គឺជា​សរីរាង្គ​មួយ​ដែល​ប្រឹង​ធ្វើការ​ខ្លាំងជាងគេ​ក្នុង​រាងកាយ​របស់​អ្នក ហើយ​វា​មាន​មុខងារ​សំខាន់​ក្នុងការ​បន្សុទ្ធ​ឈាមបណ្ដេញ​ជាតិពុល​គ្រោះថ្នាក់ និង​សារធាតុចិញ្ចឹម​មេ​តា​ប៉ូលីស ឬ​បំបែក​សារធាតុចិញ្ចឹម​ចែកចាយ​ទៅក្នុង​រាងកាយ​។​ យ៉ាងណាមិញ ពេល​ខ្លាញ់​រុំ​ថ្លើម​របស់​អ្នក វា​មិនអាច​លុបបំបាត់​ជាតិពុល​ទាំងនោះ​ពី​រាងកាយ​របស់​អ្នក​ឡើយ ដែល​នេះ​ដោយសារ​របប​អាហារ​របស់​អ្នក​មិនមាន​សុខភាព​។

​ ​* សញ្ញា​នៃ​ថ្លើម​ពោរពេញ​ទៅដោយ​ជាតិពុល​
​នេះ​អាច​បណ្ដាលឱ្យ​រលាក បន្សល់​នូវ​ស្លាកស្នាម​លើ​ថ្លើម ជាពិសេស​ធ្វើឱ្យ​ថ្លើម​ខូច​។ មាន​សញ្ញា​ជាច្រើន​បង្ហាញថា ថ្លើម​របស់​អ្នក​ពោរពេញ​ទៅដោយ​ជាតិពុល​។​

​ ​សញ្ញា​ទាំងនោះ​រួមមាន​៖
​ ​- ឈឺសន្លាក់​រ៉ាំ​រ៉ៃ ឬ​ឈឺ​ចុកចាប់​សាច់ដុំ​
​ ​- ឈឺក្បាល ឬ​ឈឺក្បាល​ប្រកាំង​ខាងក្រោយ​គ្រាប់ភ្នែក​

​ ​- អស់កម្លាំង​ល្ហិតល្ហៃ​
​ ​- ថប់​បារម្ភ​
​ ​- កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​

​ ​- ឡើង​ទម្ងន់​ឥត​មូលហេតុ​
​ ​- ឈឺពោះ​
​ ​- រាគ​

​ ​- ទល់លាមក​
​ ​- កើតមុន ឬ​ជំងឺ​ស្បែក​ផ្សេងៗ​
​ ​- អតុល្យភាព​អ័រម៉ូន​

​ ​- បែកញើស​ហួសប្រមាណ​
​ ​- អា​ឡែ​ស៊ី​
​ ​- ខួរក្បាល​មិនសូវ​ចងចាំ​បានយូរ​៕

ឱសថសម្អាតថ្លើម ព្យាបាលជំងឺថ្លើម ឬខ្លាញ់រុំថ្លើម
ព្យាបាល​​
-សម្អាតថ្លើម ព្យាបាលជំងឺថ្លើម ឬខ្លាញ់រុំថ្លើម។

គ្រឿងផ្សំ​
​ ​- ស្លឹក​ជីរអង្កាម​មួយ​ក្ដាប់​
​ ​- ទឹក​ក្រូចឆ្មា​រ

​ ​- ទឹកក្រូច​ពោធិ៍សាត់
​ ​- ទឹក ១ លីត្រ​
​ ​- ទឹកឃ្មុំ​

របៀប​ធ្វើ​
​​-ដាក់​ទឹក​លើ​ចង្ក្រាន ដាំ​ឱ្យ​ពុះ​
– ដាក់​ស្លឹក​ជីរអង្កាម​ក្នុង​ទឹក​ពុះ ៥ នាទី រួច​ដកចេញ​

– ដាក់​ទឹក​ក្រូចឆ្មារ ទឹកក្រូច ពោធិ៍សាត់ និង​ទឹកឃ្មុំ​ចូល​។​
វិធីប្រើប្រាស់
​-អាច​ផឹក​វា​ទាំង​ត្រជាក់ ឬ​ក្ដៅ​ក៏បាន វា​នឹង​ជួយ​សម្អាត​ថ្លើម ជួយ​រំលាយ​អាហារ និង​ជួយ​ដល់​ក្រពះ​។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ដោយ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *