ពិតជាអស្ចារ្យណាស់! ដូនតាខ្មែរ មានកែវយឹតប្រើ មុនអ្នកវិទ្យាសាស្ត្រអឺរ៉ុបទៅទៀត…(មានវីដេអូ)

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ដែល​ជា​ម្ចាស់​ទំព័រ Facebook ឈ្មោះ Praveen Mohan ដែល​តែង​តែ​បង្ហោះ​វីដេអូ​ធ្វើ​ការ​វិភាគ​ស៊ី​ជម្រៅ​លើ​ប្រាង្គ​ប្រាសាទ​កម្ពុជា កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ រូប​គេ​បាន​ចេញ​មក​វិភាគ​សិលា​ចារឹក​មួយ​នៃ​ប្រាសាទ​អង្គរវត្ត ដែល​​ជា​ភ័ស្ដុតាង​មួយ​អាច​បញ្ជាក់​​ឲ្យ​គ្រប់​គ្នា​បាន​ដឹង​ថា​ដូនតា​បុព្វបុរស​ខ្មែរ មាន​ឧបករណ៍​កែវយឹត​ប្រើ​ជា​យូរ​លង់​ណាស់​មក​ហើយ។​

​Praveen បាន​ចាប់​ផ្ដើម​រៀប​រាប់​អំពី​តួអង្គ​ម្នាក់ៗ​នៅ​លើ​ផ្ទាំង​សិលាចារឹក​​នៃ​ប្រាសាទ​អង្គរ​វត្ត​ដែល​ខ្លួន​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ជា​មួយ​ក្រុម​ការងារ​របស់​ខ្លួន។ ​នៅ​លើ​សិលាចារឹក​គេ​អាច​ឃើញ​ច្បាស់​មុន​គេ​នោះ​គឺ​ដំរី​ក្បាល​បី​ដែល​ខ្មែរ​យើង​ហៅ​ថា​ដំរី​ដំរីព្ធរ៉ាវ័ន្ធ​​ ​ដែល​វា​ជា​យាន​ជំនិះ​របស់​ព្រះ​ឥន្ទ្រ។ នៅ​លើ​ក្បាល​ដំរី​នេះ​គេ​ឃើញ​មាន​បុរស​ម្នាក់​គឺ​ជា​ទ្រមាក់​ដំរី​ ដែល​មាន​ឧបករណ៍​មួយ​អាច​បញ្ជា​ដំរី។ នៅ​ក្បែរ​នោះ​គឺ​ជា​ព្រះ​ឥន្ទ្រ​ដែល​​ឈរ​នៅ​លើ​ខ្លួន​របស់​ដំរី ដែល​ក្នុង​​ព្រះហស្ដ​របស់​ព្រះ​ឥន្ទ្រ​គេ​ឃើញ​មាន​កាន់​ផ្កា។​

គេ​បន្ត​សង្កេត​ឃើញ​ថា​កន្ទុយ​របស់​ដំរី​ក្បាល​បី​គឺ​បាស​ឡើង​លើ​ដែល​​បញ្ជាក់​ថា​ដំរី​នោះ​គឺ​កំពុង​តែ​រត់​បោះ​ពួយ​យ៉ាង​លឿន។ នេះ​គឺ​មាន​ន័យ​ថា​ព្រះ​ឥន្ទ្រ​កំពុង​សំដៅ​ទៅ​កាន់​ទីតាំង​ណា​មួយ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ក៏​ឃើញ​មាន​ទ័ព​នៅ​តាម​ពី​ក្រោយ​ផង​ដែរ។ ប៉ុន្តែ​សំនួរ​គឺ​ថា​ពួក​គេ​ឆ្ពោះ​ទៅ​ណា?​

នៅ​ក្បែរ​នោះ​គេ​អាច​មើល​ឃើញ​​តួ​អង្គ​ដ៏​អាថ៌​កំបាំង​មួយ​ដែល​ទម្រង់​មុខ​បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។ តួអង្គ​នេះ​គឺ​មាន​ទម្រង់​ច្រមុះ​រាង​ស្រួច​ប្រៀប​ដូច​ជា​សត្វ​ចាប​អ៊ីចឹង​ ហើយ​ដង​ខ្លួន​វិញ​មិន​មាន​ទ្រង់ទ្រាយ​ដូច​ជា​មនុស្ស​នោះ​ទេ ហើយ​នៅ​លើ​ជើង​ឃើញ​មាន​ជា​រោម​ផង​ដែរ​។ គេ​ជឿ​ជាក់​ថា​តួអង្គ​នេះ​គឺ​ជា​​សត្វ​គ្រុឌ​ ដែល​ជា​យាន​ជំនិះ​របស់​ព្រះ​វិស្ណុ​។ នៅ​លើ​ស្មា​របស់​សត្វ​គ្រុឌ​នេះ​ដែរ គេ​អាច​ឃើញ​ថា​មាន​ជើង​មួយ​គូ​ ដែល​ជា​ជើង​របស់​ព្រះ​វិស្ណុ​ផ្ទាល់​តែ​ម្ដង។ នៅ​ក្នុង​ដៃ​របស់​ព្រះ​វិស្ណុ​គឺ​កាន់​របស់​ម្យ៉ាង ហើយ​ទ្រង់​កំពុង​ព្យាយាម​ហោះ​ចេញ ខណៈ​ពេល​ដែល​ព្រះ​ឥន្ទ្រ​កំពុង​តែ​ដេញ​តាម​ពី​ក្រោយ។​

រឿង​រ៉ាវ​នៃ​ផ្ទាំង​សិលា​ចារឹក​នេះ​ បើ​តាម​គម្ពីរ​សាសនា​ហិណ្ឌូ​បាន​រៀប​រាប់​ថា​ ​ព្រះ​វិស្ណុ បាន​ដណ្ដើម​យក​​ដើម​វេទមន្ត​​ឈ្មោះ​ថា Parijatha ពី​ព្រះ​ឥន្ទ្រ ហើយ​ព្រះ​ឥន្ទ្រ​ដែល​មាន​សេស​សល់​តែ​ផ្កា​ Parijatha ​នៅ​ក្នុង​ដៃ ក៏​បាន​ដេញ​តាម​ព្រះ​វិស្ណុ ដើម្បី​ដណ្ដើម​យក​ដើម​មក​វិញ ដែល​ការ​ដេញ​តាម​គឺ​បាន​កើត​ឡើង​នៅ​លើ​មេឃ។​

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​គឺ​នៅ​ផ្នែក​ខាង​ក្រោម​គេ​បង្អស់​នៃ​សិលា​ចារឹក​។ ក្នុង​រូបភាព​ខាង​ក្រោម គេ​ឃើញ​ថា​តួ​អង្គ​មួយ​នេះ​គឺ​កំពុង​តែ​ប្រើ​ប្រាស់​នូវ​កែវយឹត។ គេ​អាច​ដឹង​ថា​វា​កែវយឹត​ដោយ​សារ​ពេល​ប្រើ​ប្រាស់​ តួអង្គ​មួយ​នេះ​បាន​បិទ​ភ្នែក​ម្ខាង ហើយ​​ឧបករណ៍​នេះ​ត្រូវ​បាន​ដាក់​ចំ​ពី​លើ​ភ្នែក​តែ​ម្ដង។ កែវយឹត​នេះ​ដែរ គឺ​ប្រើ​ប្រាស់​ដើម្បី​ស្វែង​រក​ព្រះ​វិស្ណុ ដែល​កំពុង​តែ​បោះ​ពួយ​យ៉ាង​លឿន​លើ​មេឃ​ ដើម្បី​ប្រាប់​ពី​ទីតាំង​ព្រះ​វិស្ណុ​ដល់​ក្រុម​របស់​ខ្លួន។​

ត្រង់​ផ្នែក​នេះ​គឺ​មាន​ន័យ​ថា​​ដូនតា​បុព្វបុរស​ខ្មែរ​ដែល​បាន​​ឆ្លាក់​សិលា​ចារឹក​មួយ​ផ្ទាំង​នេះ​ឡើង​តាំង​ពី​រាប់​រយ​ឆ្នាំ​មុន​ គឺ​បាន​ដឹង​អំពី​កែវយឹត​នេះ គឺ​ច្បាស់​ជា​បាន​ប្រើ​ប្រាស់​កែវយឹត​ និង​ដឹង​អំពី​វិធី​ក្នុង​ការ​ប្រើ​ប្រាស់​វា​។ វា​អាច​ជា​ការ​វិភាគ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​មាន​ការ​ប្រែ​ប្រួល​ ដោយ​សារ​ផ្អែក​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​ កែវយឹត​​បាន​បង្កើត​ឡើង​នៅ​អឺរ៉ុប​កាល​ពី​ ៤០០​ឆ្នាំ​មុន។ ប៉ុន្តែ​សិលាចារឹក​មួយ​នេះ​បង្ហាញ​ថា​បុព្វបុរស​ខ្មែរ​បាន​ប្រើ​ប្រាស់​កែវយឹត​​យ៉ាង​ហោច​ណាស់​គឺ​តាំង​ពី ៩០០​ឆ្នាំ​មុន​​មក​ម្ល៉េះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​វិភាគ​របស់​ Praveen Mohan អាច​នឹង​មាន​អ្នក​ចេញ​មុខ​ច្រាន​ចោល​ថា​វា​ជា​រឿង​មិន​ត្រឹម​ត្រូវ ដោយ​​អាច​មាន​អ្នក​និយាយ​ថា​​តួអង្គ​ខាង​លើ​គឺ​កាន់​ឧបករណ៍​តន្ត្រី​ ដែល​រូប​គេ​ផ្លុំ​វា​។ យ៉ាងណាក្ដី​​ឧបករណ៍​នោះ​គឺ​ដាក់​​នៅ​លើ​ភ្នែក​មិន​មែន​នៅ​លើ​មាត់​នោះ​ទេ ហើយ​មើល​លើ​ជ្រុង​នៃ​ឧបករណ៍​គឺ​ត្រូវ​គ្នា​នឹង​ជ្រុង​របស់​ព្រះ​វិស្ណុ​បំផុត៕​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *