អស្ចារ្យ! ឪឡឹកមួយផ្លែសោះ ហ៊ានដេញថ្លៃរហូតតម្លៃរាប់ពាន់

ចម្ការឪឡឹក​ចាក់​ចៃ​ចា​ម៉ៃ​ម៉ា​នៅ​ស្រុក​មឿង​ខេត្ត​ស៊ីសាកេត​បាន​រៀបចំ​ពិធី​ដេញថ្លៃ​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​១២​កុម្ភៈ​ដើម្បី​លក់​ផ្លែ​ឪឡឹក​រាង​ដូច​បេះដូង​របស់​ខ្លួន​ក្នុង​គោលបំណង​​រៃអង្គាស​ថវិកា​សម្រាប់​មន្ទីរពេទ្យ​ខេត្ត​ស៊ីសាកេត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ទេសចរណ៍​ថៃ ក្រុមប្រឹក្សា​ឧស្សាហកម្ម​ទេសចរណ៍​ខេត្ត​ស៊ីសាកេត និង ក្រុមហ៊ុន Christina Sanitaryware Ltd ជា​ម្ចាស់​ចម្ការ ដែល​ដាំ​ឪឡឹក​សរីរាង្គ​រាង​បេះដូង​នៅក្នុង​ផ្ទះ​កញ្ចក់​ទំហំ ១ រ៉ៃ (០,១៦ ហិកតា​)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការដេញថ្លៃ​ផ្លែ​ឪឡឹក​រាង​បេះដូង​គឺ​ចាប់ផ្តើម​ពី ៥០.០០០ បាត (១.៦៧៣ ដុល្លារ​) ក្នុង​មួយ​ផ្លែ​។ សមាជិក​សភា​ខេត្ត​ស៊ីសាកេត​លោក​វីវ៉ា​ត់​ឆៃ ហួត​រ៉ា​វ៉ៃ​សា​យ៉ា បាន​ផ្តល់ជូន​នូវ​តម្លៃ​ខ្ពស់​បំផុត​គឺ ១០០.៩០០ បាត (៣.៣៧៧ ដុល្លារ​)​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​និយាយថា “​ខ្ញុំ​នឹង​ផ្តល់​ឪឡឹក​នេះ​ដល់​ប្រពន្ធ​ខ្ញុំ​នៅ​ទិវា​នៃ​ក្តីស្រឡាញ់​” ដោយ​បន្ថែម​ថា​ថវិកា​នេះ​នឹង​ត្រូវ​ទិញ​ឧបករណ៍​វេជ្ជសាស្ត្រ​សម្រាប់​មន្ទីរពេទ្យ​ស៊ីសាកេត​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *