អគារ​​​ក្បាល​​​​ពោះ​​​​​វែក ​ប្រែ​​ពណ៌​​នា​​​​​ពេល​​​រាត្រី​ ពិតជាអស្ចារ្យមែន!

បរទេស៖ លោកអ្នកប្រាកដជាធ្លាប់បានឃើញនូវសំណង់អគារដែលមានរូបរាងប្លែកៗ​ ហើយ​សំណង់ខ្លះគ្រាន់តែ​ជា​ការ​​​ស្រមើ​​ស្រមៃ​​នៅឡើយ ដែលមិនទាន់មានការសាងសង់ចេញជារូបរាងទេ។

លោក Vasily Klyukin ដែលជា​ស្ថាបត្យករ​​​ជនជាតិ​រុស្សុី បានបង្កើតគំនិតរចនាអគារដ៏ទំនើប និងប្លែកៗ​ពីអគារផ្សេងៗ​នៅក្នុងពិភពលោក ដែលជា​អគារក្បាលពស់​វែក​ (Cobra) ដែលបង្កប់នូវអំណាច និងឥទ្ធិពលជាងអគារផ្សេងៗដែលនៅក្បែរផងដែរ។

អគារមួយនេះក្រាលដោយកញ្ចក់ គ្រោងអគារពណ៌ទឹកមាស ក្បាលពណ៌ក្រហម និងភ្នែកពណ៌ក្រហម និងផ្លាស់ប្ដូរ​ពណ៌​ចម្រុះ​នៅពេលរាត្រីទៀតផង។ នៅក្នុងអគារនេះមានដូចជា ផ្សារទំនើប ក្លឹបហាត់ប្រាណ កន្លែងលក់ទំនិញ ភោជនីយដ្ឋាន និង​ន្លែងស្នាក់នៅជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *