កាត់ច្រមុះ និងបបូរមាត់ហើយ មានអ្នកគាំទ្រច្រើនតាមបំណងដែលចង់បាន ប៉ុន្តែលោកបែរជាមានអារម្មណ៍ស្ដាយក្រោយ!

ប្រទេសបារាំង៖ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថាបច្ចុប្បន្ននេះមនុស្សភាគច្រើនចូលចិត្តកែសម្រស់ណាស់។ដូចជា បុរសម្នាក់មានឈ្មោះថា Anthony Loffredo អាយុ ៣២ ឆ្នាំនេះអញ្ចឹង ពេលនេះគាត់ពិបាកទទួលយកណាស់ បន្ទាប់ពីបានកាត់ច្រមុះនិងបបូរមាត់ខាងលើរបស់គាត់ចោលដែលគាត់បានចាត់ទុកថាជាការផ្លាស់ប្តូរថ្មីបំផុត។

បើយោងតាមសារព័ត៌មាន The Mirror បានរាយការណ៍ថា លោកបានចាក់សាក់លើរាងកាយ លើគ្រាប់ភ្នែក ការពុះអណ្តាត ឱ្យព្រែក និងការវះកាត់ឱ្យមានដុំពកនៅលើក្បាលដើម្បីមើលទៅដូចជាមនុស្សខ្មៅក្រៅភព។ ហើយរូបលោកក៏បានធ្វើឱ្យមានអ្នកគាំទ្រ ២២៧,០០០ នាក់នៅលើបណ្តាញសង្គម Instagram។លោកបាននិយាយថា គាត់បានវះកាត់ច្រមុះ និងមាត់របស់គាត់នៅក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែវាគឺខុសច្បាប់នៅក្នុងប្រទេសបារាំង។

ប៉ុន្តែការកែលើកនោះធ្វើឲ្យរាងកាយរបស់លោកមិនដូចអ្វីដែលលោកចង់បាន គាត់មិនបានបញ្ជាក់ច្បាស់ពីទីតាំងដែលគាត់បានកាត់ច្រមុះ និងវះបបូរមាត់ខាងលើរបស់គាត់ចោលទេ នេះបើតាមការសួរ និងឆ្លើយសំណួរតាមបណ្តាញសង្គម Instagram។បើយោងតាមការសារភាពនៅក្នុងបណ្តាញសង្គម Instagram Q&A ថាគាត់បានកាត់បបូរមាត់ចេញ ក្រោយមកអារម្មណ៍របស់គាត់មិនរីករាយទេចំពោះការកែប្រែរាងកាយ។

គាត់បាននិយាយថា គាត់ធ្លាប់បានសុបិនចង់ចៀរស្បែករបស់គាត់ចេញទាំងអស់ ហើយពាសដែកពីលើវិញ។ គាត់បានថ្លែងប្រាប់សារព័ត៌មានបារាំង Midi Libre ថាកាលពីមុនខ្លួនពិតជាងប់ងល់នឹងការកែរាងកាយតាំងពីវ័យក្មេង។លុះពេលគាត់មានវ័យ ២០ ឆ្នាំ និងធ្វើការជាសន្តិសុខម្នាក់ គាត់មានការសោកស្តាយ ព្រមទាំងមិនចង់រស់នៅតាមអ្វីដែលគាត់បានធ្វើនោះទេ។  

Leave a Reply

Your email address will not be published. Required fields are marked *