បុរសម្នាក់ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ព្រោះមានហ្វូងឃ្មុំរោមដៃគាត់ឡើងពេញ…(មានវីដេអូ)

បើយោងតាមវីដេអូមួយដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងបុរសម្នាក់បានធ្វើឱ្យមនុស្សជាច្រើនឆ្ងល់និងស្រឡាំងកាំង ថាតើការធ្វើបែបនេះ ពិតជាធ្វើឲ្យបុរសម្នាក់នេះក្លាយជា វីរៈបុរសពិតមែនឬទេ?

តាមរយៈវីដេអូបានបង្ហាញឱ្យឃើញពី សកម្មភាពបុរសម្នាក់កំពុងដើរយ៉ាងសង្ហា ខណៈពេលដែលសត្វឃ្មុំមួយហ្វូងធំបាននាំគ្នាព័ទ្ធជុំវិញដៃឆ្វេងរបស់គាត់ ។ជុំវិញរឿងរ៉ាវនេះបានបង្កើតការសង្ស័យចំពោះមនុស្សជាច្រើននោះគឺ “តើយើងពិតជាអាចផ្លាស់ទីសំបុកឃ្មុំបាន ដោយការចាប់កាន់មេឃ្មុំទាំងដៃទទេបានដូច្នេះបានមែនទេ?”ព្រោះតែដៃខាងឆ្វេងរបស់គាត់មាន “មេឃ្មុំ” ទើបធ្វើឲ្យសត្វឃ្មុំផ្សេងៗដែលនៅក្នុងសំបុកហើរតាម ដៃរបស់គាត់ដូច្នេះ ។

ហើយនៅពេលសួរថា តើលោកមិនខ្លាចឃ្មុំទិចទេ? គាត់បានឆ្លើយថា “សត្វឃ្មុំវាដឹងថា នរណាជាម្ចាស់របស់ពួកវា”ស្តាប់ទៅហាក់បីដូចជាចម្លែក។

ក្រោយពេលដែលវីដេអូត្រូវបានបង្ហោះក្នុងបណ្តាញសង្គមក៏មានមនុស្សជាច្រើនបានចូលមកពន្យល់ពីមូលហេតុ ដែលសត្វឃ្មុំទាំងអស់មិនបទិចបុរសនោះ ចម្លើយគឺដោយសារតែ សត្វឃ្មុំដែលជាមេនោះ មិនមានគ្រោះថ្នាក់អ្វីទើបបានជាដូច្នេះ។ណាមួយវានឹងបញ្ចេញក្លិន ឬសារធាតុដែលហៅថា pheromone ប្រាប់ឃ្មុំផ្សេងទៀត ឲ្យដឹងថាវាត្រូវការជំនួយ នៅពេលនោះឃ្មុំទាំងអស់ចាប់ផ្តើមវាយប្រហារ ។

ប៉ុន្តែនៅក្នុងឃ្លីបនេះបានបង្ហាញថា មេឃ្មុំប្រហែលជាមិនមានអារម្មណ៍ថា មានគ្រោះថ្នាក់នោះទេ ។ត្បិតតែវាមើលទៅគួរឲ្យខ្លាចក៏ពិតមែន តែវាមិនបានបង្កគ្រោះថ្នាក់ដល់បុរសខាងលើនោះទេ ។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *