ពស់យក្ស លើបឹងមួយ អ្នកភូមិហៅខាងទូរទស្សន៍ ចុះជិះទូកចូលថត…(មានវីដេអូ)

បរទេស៖ ពស់យក្សដ៏ធំមួយក្បាលសំងំបណ្តែតខ្លួនលើផ្ទៃទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិមួយរហូតលឺដល់កម្មវីធីទូរទស្សន៍មួយចុះមកថតយក មិនអស់ចិត្តក៏ជិះទូកមួយដោយបានជួលអ្នកភូមិម្នាក់ និងក្រុមការងារផងដែរដើម្បីជិះទៅជិតផ្តិតយកជាទស្សនីយភាពចែកជូនបងប្អូនទស្សនាអោយប្លែកអារម្មណ៍និងរន្ធត បែរជាជួបរឿងមិននឹកស្មានដល់នឹងពស់មួយនេះតែម្តង។យ៉ាងណាមិញ សូមបញ្ជាក់ដែរថាពស់ប្រភេទនេះគឺមានច្រើនណាស់នៅប្រទេសប្រេសុីល និងប្រទេសផ្សេងៗទៀតដែលមានព្រុំប្រទល់ជាប់នឹងព្រៃអាម៉ាហ្សូន ដែលជាប្រភពនៃពស់ទាំងនោះតែម្តង។

ងាកអារម្មណ៍មកកម្មវិធីរបស់ពិធីករនេះម្តង ក្រោយពីបានជួលទូកពីអ្នកភូមិរួចរាល់ក៏សម្រេចជិះសន្សឹមៗទៅជិតពស់នេះដើម្បីថត ខណៈទូកកាន់តែខិតជិតដល់បុរសជាពិធីករបាននិយាយរ៉ាយរ៉ាប់ប្រាប់ពីប្រភេទពស់ទំហំដ៏ធំនិងវែងនេះផងដែរ។ លុះពេលទៅជិតគៀកប្រកិតស្រាប់តែហួ សចិត្តដោយសារតែជួបរឿងដល់សោកស្តាយគឺពស់ដ៏ធំម ហិមានេះវាបានស្លាប់ទៅហើយ ដោយមានពស់ប៉ោងទល់ដូចទើបតែលេបអ្វីម្យ៉ាងហើយហែលឆ្លងទឹលបឹងដ៏ធំមួយនេះពុំរួច។ ទន្ទឹមនឹងនេះ បងប្អូនអ្នកភូមិជាច្រើនដែលទន្ទឹមរង់ចាំនៅច្រាំងក៏កើតមានចិត្តអាណិតអាសូរដោយសារតែពស់នេះជាពស់កម្រហើយចំណែកឯប្រភពច្បាស់លាស់ដែលបញ្ចាក់ពីមូលហេតុដែលធ្វើអោយវាស្លាប់ជាផ្លូវការគឺពុំទាន់មាននៅឡើយទេ។
     
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *