ទីកន្លែងដែលមិនមានមនុស្សរស់នៅរាប់រយឆ្នាំមកហើយត្រូវបានគេដាក់ឈ្មោះថាផ្ទះដែល “ឯកោ”!

ប្រទេសអ៊ីស្លង់៖បើយោងតាមសារព័ត៌មាន Mirror បានចុះផ្សាយអំពីរឿងរ៉ាវផ្ទះដ៏តូចមួយ ដែលត្រូវបានចាត់ថាជាផ្ទះដែលឯកោបំផុតនៅក្នុងពិភពលោក ស្ថិតនៅលើកោះអេលីដាយ (Elliðaey) ដែលជាកោះដាច់ស្រយាលហើយផ្ទះនេះគឺជាអាគារតែមួយគត់ ដែលត្រូវបានសាសងនៅលើកោះដាច់ស្រយាលនេះ ដូច្នេះវាក៏បានក្លាយជាប្រភពនៃពាក្យចចាមរ៉ាមជាច្រើនទាក់ទងទៅនឹងផ្ទះឯកានោះ ។

បើយោងតាមពាក្យចចាមអារ៉ាមដ៏ល្បីល្បាញមួយបាននិយាយថា ផ្ទះនេះត្រូវបានសាងសង់ឡើងដោយមហាសេដ្ឋីម្នាក់ ត្រៀមទុកសម្រាប់រស់នៅក្នុងករណីថ្ងៃណាមួយ ប្រសិនបើពិភពលោកនេះជួបប្រទះបញ្ហានៃខ្មោចហ្សូមប៊ី (Zombie) ពួកគេនឹងទៅរស់នៅលើកោះនោះ ។ ចំណែកពាក្យចចាមរ៉ាមផ្សេងទៀតនិយាយថា ប្រហែលជាមានអ្នកកាន់សាសនាណាមួយអាចនឹងរស់នៅទីនេះ។មួយវិញទៀតបាននិយាយថា រដ្ឋាភិបាលអ៊ីស្លង់បានប្រគល់កោះនេះជាអំណោយដល់តារាចម្រៀងស្រីឈ្មោះថា Bjork ប៉ុន្តែក្រោយមកពាក្យចចាមអារ៉ាមនោះក៏ត្រូវបានបដិសេធថាជារឿងមិនពិត ។

ចំណែកអ្វីដែលគួរឲ្យចម្លែកនោះគឺមានអ្នកខ្លះចេញមកអះអាងថា ផ្ទះនេះមិនមានពិតទេ វាគ្រាន់តែជារូបកាត់តមុនពេលយកមកផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតប៉ុណ្ណោះ ។តែទោះបីជាយ៉ាងណាក៏ដោយចំពោះការពិតនៃផ្ទះអាថ៌កំបាំងនៅលើកោះដាច់ស្រយាលនេះ ត្រូវបានគេសម្មតថាផ្ទះដែលនៅលើកោះនោះត្រូវបានសាងសង់ឡើងដោយសមាគមអ្នកប្រមាញ់នៅលើកោះអេលីដាយ ជាមូលដ្ឋានដើម្បីស្ទូចត្រី និងចិញ្ចឹមត្រីដែលនៅខាងក្នុងទឹកដែលពទ្ធ័ជុំវិញកោះនោះគឺសំបូរត្រីច្រើនក្រៃលែង។

ត្បិតតែវាមិនមានអគ្គិសនី និងប្រព័ន្ធទឹកស្អាតសម្រាប់ប្រើប្រាស់នៅខាងក្នុងផ្ទះក៏ដោយ ប៉ុន្តែវាមានទឹកភ្លៀងធម្មជាតិសម្រាប់ប្រើប្រាស់ ។ក្នុងនោះដែរមានក្រុមហ៊ុនទេសចរណ៍ដែលបានដឹកនាំភ្ញៀវទេសចរដែលចង់ស្វែងយល់ពីបរិស្ថានធម្មជាតិសម្រាប់រយៈពេលមួយថ្ងៃផងដែរនៅជុំវិញកោះដាច់ស្រយាលនឹងផ្ទះឯកានោះ ។តើអ្នកទាំងអស់គ្នាហ៊ានទៅទស្សនាដែរឬទេ?
   

Leave a Reply

Your email address will not be published. Required fields are marked *