សំណាងហើយ បានស្បែកជើងក្រាស់! ងាកក្បាលមកខាំអត់ព្រមលែងសោះ

បរទេស៖ ដូចដែលប្រិយមិត្តបានដឹងហើយថាសត្វពស់វែកជាសត្វមានពិសអាចធ្វើអោយបេះដូងសត្វឫក៏មនុស្សយើងអាចគាំងលែងដំណើរការបាន។ ក្នុងនោះជាញឹកញាប់វាតែងគេប្រទះឃើញនៅតាមព្រៃដងអូរនិងស្ទឹងជាដើម ដោយវាចុះមករកទឹកផឹកក៏ដូចជាចំណីដោយពេលខ្លះវាក៏ភ្លា ត់ស្នៀតធ្លាក់ក្នុងទីតាំងណាមួយដែលពុំអាចចេញរួចវិញ ដូចជាករណីខាងក្រោមនេះជាដើម។

ពស់នេះត្រូវបានអ្នកភូមិប្រទះឃើញនៅក្នុងទីតាំងលំនៅ នៅក្នុងភូមិមួយ ដែលអ្នកភូមិបានហៅអ្នកជំនាញមកចា ប់ចេញដើម្បីយកវាចេញពីភូមិ។ នៅពេលនោះ អ្នកជំនាញម្នាក់នេះដែលលោកអ្នកនឹងបានឃើញដូចនៅក្នុងវីដេអូនៅខាងក្រោម។​ ពេលរៀបនឹងចា ប់វាដាក់ក្នុងកាដុងទឹកមួយដែលពុំមានទឹកគាត់បានយកជើងដែលមានពាក់ស្បែកជើងក្រាស់ៗនោះ (មិនទា ន់ដឹងថាអាចការពារបាន១០០ភាគរយឫយ៉ាងណាទេ) ស្រាប់តែពស់នោះបានចឹកមិនព្រមលែងវិញសោះដោយធ្វើអោយទឹកពិសចេញពីមាត់វាឃើញហូរចេញក្រៅយ៉ាងច្រើនក្រាសគ្រែលតែម្តង។
   
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *