កម្រឃើញ!!! ក្មេងស្រីម្នាក់ ដកធ្មេញរបស់ខ្លួន ដោយប្រើវិធី ដ៏ចំលែក…(មានវីដេអូ)
បរទេស៖ ការដកធ្មេញគឺជា ទំលាប់មួយ ដែលតែងតែអនុវត្ត លើក្មេងៗ នៅពេលពួកគេត្រូវការផ្លាស់ ធ្មេញពីកំណើត របស់ពួកគេចេញ។ ប៉ុន្តែមានក្មេងស្រីម្នាក់បាន ដកធ្មេញរង្គើរបស់នាងចេញ ដោយប្រើការចងធ្មេញជាមួយនឹងផ្លែស្នា រួចបាញ់ ដែលវិធីនេះ ពិតជាប្លែកពីការប្រើ ខ្សែចងធ្មេញជាប់នឹងទ្វារ ដែលគេ តែងតែអនុវត្ត ជាយូរមកហើយ។
បន្ទាប់ពីដកធ្មេញ បានសំរេចហើយ ក្មេងស្រីតូចមិនត្រឹមតែមិនយំនោះទេ បែរជារីករាយ ដោយសារតែ គ្រាប់ស្នា បានបាញ់ចំគោលដៅ ដែលនាងសំដៅថែមទៀត។ ក្រោយដកធ្មេញរួចដោយជោគជ័យ បុរសជាឪពុក កំពុងពិចារណា ថាតើ គួរដាក់ប្រាក់ចំនួន ប៉ុន្មាននៅក្រោមខ្នើយរបស់កូនគាត់ (ទំលាប់របស់ប្រជាជននៅអ៊ឺរ៉ុប តែងតែដាក់ប្រាក់នៅក្រោមខ្នើយ នៅពេលដែលកូនដក ធ្មេញពីកំណើត របស់គេចេញ)។
គួរបញ្ជាក់ថា វិធីសាស្ត្របែបនេះ មិនមានការណែនាំ ដោយអ្នកជំនាញ ឲ្យអនុវត្តឡើយ ដែលវាអាចនឹងនាំ មកនូវគ្រោះថ្នាក់ ឬការឈឺចាប់ ក៏អាចថាបាន៕
សូមមើលវីដេអូនៅខាងក្រោម៖