រូបថត២សន្លឹក របស់ទារិកា! ល្បីល្បាញ ពេញអ៊ីនធើណេត ព្រោះតែ Cute ខ្លាំងពេក

ជប៉ុន៖ រូបថតរបស់ទារិកាម្នាក់ បានល្បីខ្ទរខ្ទារ ពាសពេញ បណ្តាញអ៊ីនធើណេត ដោយសារតែ ផ្ទៃមុខ ដ៏គួរឲ្យស្រឡាញ់ របស់គេ។

កាលពីថ្មីៗនេះ ឪពុករបស់ទារិកាម្នាក់ បានបង្ហោះរូបថត កូនស្រីរបស់គាត់ ចូលក្នុងបណ្តាញសង្គម Twitter ។ គ្រាន់តែបង្ហោះ មិនបានប៉ុន្មានថ្ងៃផង រូបថតនោះ ត្រូវបានល្បីខ្លាំង ហើយក៏មាន ឪពុកម្តាយ មួយចំនួន បានសុំឲ្យគាត់ បង្ហាញពីវិធី ក្នុងការធ្វើឲ្យ មុខរបស់កូនស្រីគាត់ Cute បែបនេះ ទៀតផង។ ជាមួយគ្នានេះដែរ គាត់ក៏បានបង្ហោះវីដេអូ ឲ្យអ្នកលេងបណ្តាញសង្គម Twitter បានមើលទាំងអស់គ្នា ផងដែរ។

ចំពោះឪពុករបស់ទារិកា ដ៏គួរឲ្យស្រឡាញ់ រួបនេះ គឺជាតារាកំប្លែងជប៉ុនម្នាក់ ដែលមានឈ្មោះថា Ehara Masahiro ហើយរូប គាត់ក៏បានបង្ហើប ឲ្យដឹងថា វិធីធ្វើឲ្យមុខ កូនស្រីរបស់គាត់ ឡើងពេញ ដូចដុំបាយ បែបនេះ គឺជារឿងងាយស្រួលបំផុត ដោយគ្រាន់តែ យកដៃទាំង២ ច្របាច់លើមុខ របស់កូនស្រីគាត់ ជាការស្រេច។


ជាពិសេស មានអ្នកលេង បណ្តាញសង្គម Twitter ជាច្រើន បានសរសរមតិ នៅខាងក្រោម រូបនោះថា “គួរឲ្យស្រឡាញ់ ខ្ញុំនឹងក្លាយ ជាអ្នកគាំទ្រធំបំផុត របស់កូនស្រីអ្នក ជាងធ្វើជាអ្នកគាំទ្រ របស់អ្នក”។ ហើយក៏មាន មនុស្សមួយចំនួនទៀត បានអនុវត្តវិធីនេះ ទៅកាន់កូនៗ របស់ពួកគេ និងបានបង្ហោះ ចូលទៅក្នុង បណ្តាញសង្គមនោះ ផងដែរ ដោយអ្នកខ្លះ បានសរសេរថា៖ “ខ្ញុំព្យាយាមធ្វើតាម លោក Ehara ខណៈផ្ទៃមុខ គួរឲ្យស្រឡាញ់ គ្មានអ្វីកាត់ថ្លៃបាន”។

“កូនខ្ញុំមិនសូវមានថ្ពាល់ មិនអាចធ្វើ ឲ្យដូចដុំបាយ បាននោះទេ ប៉ុន្តែកូនខ្ញុំ នៅតែមើលទៅ ស្រស់ស្អាត”។

Leave a Reply

Your email address will not be published. Required fields are marked *