បុរសម្នាក់បានកំពុងហែលក្នុងទឹក ខណៈត្រីឆ្លាមមួយក្បាលនៅពីក្រោមគាត់…(មានវីដេអូ)

ទីក្រុងម៉ៃអាមី៖ បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងលោក Jason McIntosh អាយុ ៤១ ឆ្នាំបានបង្ហោះវីដេអូដ៏គួរឱ្យរន្ធត់មួយរបស់ខ្លួនខណៈពេលថតបានពេលគាត់នៅក្នុងទឹកជាមួយត្រីឆ្លាម។

តាមសម្តីរបស់បុរសម្នាក់នោះបានបញ្ជាក់ថាពីដំបូងបុរសម្នាក់នោះមិនបានដឹងខ្លួនទេ ខណៈពេលគាត់កំពុងបណ្តែតខ្លួនលើផ្ទៃទឹកសមុទ្ទពណ៌ខៀវនៅឯឆ្នេរមួយ ស្រាប់តែមានត្រីឆ្លាមក្បាលញញួរបានបង្ហាញខ្លួនផងដែរ។ លោកបានបន្ត ថា គាត់កំពុងបង្ហោះដ្រូនរបស់គាត់ដែលបំពាក់ទៅដោយកាមេរ៉ាសម្រាប់ថតនៅលើផ្ទៃទឹកចម្ងាយ ២៥ ម៉ែត្រពីឆ្នេរ។ ក្រោយមកគាត់ស្ទើរតែមិនជឿទេ ព្រោះគាត់បានឃើញត្រីឆ្លាមក្បាលញញួរនោះកំពុងតែហែលឆ្វែលពីក្រោមខ្លួនដូច្នេះខណៈដែលកំពុងតែបណ្តែតលើផ្ទៃទឹក។

អ្នកនៅថតគាត់គ្មានវិធីក្នុងការបញ្ជូនសម្លេងព្រមានដល់បុរសនោះទេ ខណៈបុរសនោះបានហែលផ្ងារយ៉ាងរំភើយដោយមិនបានដឹងខ្លួនអ្វីបន្តិចសោះឡើយ។សំណាងខ្លាំងណាស់បុរសនោះមិនត្រូវបានត្រីឆ្លាមវាយប្រហារឡើយ។ លោក​ Jason បាននិយយាថា ត្រីឆ្លាមក្បាលញញួរវាចូលចិត្តនៅតំបន់ណាដែលមានទឹកក្តៅឧណ្ហៗ ជាពិសេសតាមតំបន់ទឹករាក់នៅក្បែរឆ្នេរ។ លោកក៏បានផ្តាំថា មហាសមុទ្រដ៏ធំធេងមិនមែនជាកម្មសិទ្ធរបស់យើងទេ ដូច្នេះយើងត្រូវមានបម្រុងប្រយ័ត្នខ្ពស់ ព្រោះយើងកំពុងតែស្ថិតនៅក្នុងអាណាចក្ររបស់ត្រីឆ្លាម។ ក្រោយពីវីដេអូរបស់លោក Jason បានបង្ហោះក្នុងបណ្តាញសង្គមធ្វើឲ្យមានអ្នកចូលមើលរាប់ម៉ឺនដង។
    
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *