ចម្លែកមែន!!! ពស់​១​ស៊ី​កង្កែប ក៏ត្រូវ​ពស់​១​ទៀត ស៊ី​បន្ត​ទាំង​ពស់​និង​កង្កែប …(មានវីដេអូ)

បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងរឿង​ដ៏​គួរ​ឲ្យ​ស្លុតចិត្ត​ជាខ្លាំង គ្រា​ដែល​គេ​បានឃើញ​ទិដ្ឋភាព​ពស់​១​ក្បាល បាន​កំពុង​ព្យាយាម​លេប​ពស់​១​ក្បាល​ទៀត ដែល​ពិតជា​ចម្លែក​ដែល​យើង​គ្រប់គ្នា​ពុំ​នឹកស្មាន​ដល់​។

​​ហេតុការណ៍​ដ៏​ចម្លែក​នេះ ត្រូវបាន​គេ​ដឹងថា មាន​ពស់​២​ក្បាល បាន​ដណ្តើម​កង្កែប​១​ក្បាល​ស៊ី ប៉ុន្តែ ដោយសារ​១​ក្បាលមាន​ភាព​វ័យ​រហ័ស ក៏បាន​លេប​កង្កែប​នោះ​មុន​ទៅ​។ចំណែក​ពស់​១​ក្បាល​ទៀត ដោយសារតែវាឃ្លាន​ខ្លាំងពេក ក៏បាន​សម្រេច​វាយប្រហា​រ​គ្នាឯង ដោយ​លេប​ទាំង​ពស់ និង​កង្កែប​តែម្តង​។​

​បើតាមសង្គមជាក់ស្តែងគឺ​ថា​៖ «​មនុស្ស​សព្វថ្ងៃនេះ​ស្ទើរតែ​ដូច​សត្វ​ពស់​នេះដែរ​ហើយ ព្រោះ​ដើម្បី​តែ​ខ្លួន​មិនបាន​គិត​សេចក្ដីសុខ​របស់​អ្នកដទៃ​ទ្បើ​យ អោយតែ​ខ្លួន​មានបាន​មិន​គិត​អ្វី​ទាំងអស់​, ត្រូវ​ហើយ អ្នកណា​ខ្លាំង​អ្នកនោះ​ឈ្នះ គ្មាន​ច្បាប់ទម្លាប់​អី​ទេ​!សង្គម​១​នេះ​ស៊ី​១​មិនចេះ​ឆ្អែត​ទេ​»​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​លេងសើច​ថា​៖ «​កង្កែប​ស៊ី​ក្តាម ពស់​ស៊ី​កង្កែប ពស់​មួយ​ឃើញពស់​កំពុងស៊ី​កង្កែប ពស់​នោះមក​ក៏​ទៅ​ស៊ី​ពស់​កំពុងស៊ី​កង្កែប​នោះ ដល់​មនុស្ស​មក​ទាន់ ងាប់​ទាំងបី ឆា​គ្រឿង​ទាំងអស់​!»។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *