អស្ចារ្យមែន! ឡានអគ្គិសនីមាននៅខ្មែរតំាងពីជាង១០ឆ្នាំមុន ហើយទំនើបមិនចាញ់ស្រុកគេឡើយ

លោក ញាន ផល្លឹក ដែល​គ្រប់​គ្នា​ធ្លាប់​បាន​ស្គាល់​​ជា​ស្ថាបនិក​ផលិត​រថយន្ត​អគ្គិសនីដំបូង​​នៅ​កម្ពុជា ដែល​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​អំឡុង​ឆ្នាំ២០០០ ស្ដើង​ រហូត​ដល់​មាន​សារព័ត៌មាន​បរទេស​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​ស្នាដៃ​បង្កើត​ថ្មី​ដ៏​អស្ចារ្យ​របស់​លោក។

ក្រោយ​ពេល​បាត់​មុខ​ជា​យូរ​ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​នៅ​លើ​ទំព័រ​​ហ្វេសបុ​ក​របស់​លោក​បាន​បង្ហោះ​សារ​ពី​​ការ​រំលឹក​ស្នាដៃ​ដែល​លោក​បាន​បង្កើត​ឡើង​ដោយ​លោក​បាន​រៀបរាប់​ថា «ជិះកង់ហាត់ប្រាណព្រឹកមិញឃេីញកង់បី PassAppមានដាក់ទូរទស្សន៍នៅលេីដំបូលកង់បី​ផ្សាយពាណិជ្ជកម្ម​ ខ្ញុំក៏នឹកឃេីញថាខ្លួនឯងធ្លាប់ធ្វេីកង់បីប្រេីថាមពលអគ្គិសនី​ សូឡា១០០%និងមានដាក់ទូរទស្សន៍សំរាប់ផ្សាយពាណិជ្ជកម្មផ្សេងៗនៅពីក្រោយកង់បីមួយគ្រឿងដែរតាំងពីរឆ្នាំ២០១៥ (កង់បីខ្នាតកណ្តាលលេខ២)ផ្ទុកមនុស្សបាន៧នាក់ទាំងអ្នកបេីកបរ វីដេអូ​ បេីកតេស្តសាកគុណភាព​ ​កម្លាំង ល្បឿន​ ចម្ងាយ​ ជេីងក្រោម​ (កង់បីខ្នាតកណ្តាល)ចាប់ផ្តេីមធ្វេីពីរចំណុច​ ០ទៅ​ ធ្វេីបាន៧៥%»។

«ថាមិនចង់ផុសទេតែឃេីញ​ វីដេអូឡានទំនេីបបច្ចេកវិទ្យាចុងក្រោយបំផុតមួយគ្រឿងនេះដែរបេីកទ្វាប្រេីដោយដៃទទេបញ្ជារពីរចម្ងាយ​ ក៏នឹកឃេីញទៀតហេីយ​ បច្ចេកវិទ្យាហ្នឹងស្រដៀងគ្នា​ ខ្ញុំធ្លាប់រកឃេីញនិងធ្វេីដាក់ចូលឡានអង្គរសេរី២០១០ដែរចំណាយពេលធ្វេីអស់១៨ខែទេីបហេីយ​ ដែរកន្លងផុតទៅជាង១១ឆ្នាំ​ ធ្វេីឲសាពត៌មានជាច្រេីនទាំងក្នុងស្រុកនិងទូរទស្សន៍អន្តរជាតិជាច្រេីនដូចជា CNN. NHK. ARD. Asahi. Fuji​ ….។ ល។ មកថតយកពត៌មានពិតពីរឡានអង្គរស្នាដៃរបស់ខ្មែរ​ តែវាជាពត៌មានចាស់ដែរកន្លងហួសជាង១១ឆ្នាំទៅហេីយ​ នេះជាការរំលឹកឡេីងឲកូនខ្មែរដឹងថាខ្មែរក៏អាចធ្វេីបានដែរ»។

គូស​បញ្ជាក់​ថា រថយន្តអង្គរ ដែល​ជា​ស្នាដៃ​របស់​លោក ញាន ផល្លឹក ត្រូវ​បាន​ផលិត​ឡើ​ង​បាន​ជា​ច្រើន​ជំនាន់ មាន​ដូច​ជារថយន្ត​អង្គរ២០០៣ រថយន្ត​អង្គរ២០០៤ រថយន្ត​អង្គរ២០១០ រថយន្ត​អង្គរ EV ២០១៣ និង​រថយន្ត​អង្គរ EV ២០១៤ នៅ​ឆ្នាំ២០១៨ បាន​ចេញ​រថយន្ត​អង្គរ​ម៉ូដែល​ឈ្មោះថា Golf car មាន​ការ​រចនា​រូប​រាងខុសពីស៊េរី​មុន​ៗ។ រថយន្ត​អង្គរ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​មាន​ការ​រចនា​ឡើង​ជា​មួយ​ឡូហ្គូ​ អក្សរពាក្យថា អង្គរ​​ ដែល​បាន​បញ្ជាក់​ច្បាស់​ៗ​ជា​អត្តសញ្ញាណ​របស់​ខ្មែរ៕

រូបភាព៖ លោក ញាន ផល្លឹក

Leave a Reply

Your email address will not be published. Required fields are marked *